ព័ត៌មានជាតិ

ប្រជាកសិករសប្បាយចិត្តខណៈដែលស្រូវមានការឡើងថ្លៃ ខ្ពស់ ចាប់ពី ១,២០០៛ ដល់១,២៥០ ៛ក្នុងមួយគីឡូក្រាម នៅចុងខែ កក្កដា ដើមខែ សីហា នេះ

ព្រៃវែង៖ ក្នុងរយៈពេលចុងខែ កក្កដា ដើមខែ សីហា នេះតម្លៃស្រូវបានឡើង ខ្ពស់ ចាប់ពី ១,២០០៛ ដល់១,២៥០ ៛ក្នុងមួយគីឡូក្រាមនេះបើតាមការបញ្ជាក់របស់លោក អ៊ុក សំណាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។ 

លោក ប្រធាន មន្ទីរ បន្ថែមទៀតថា ការផលិតកម្មដំណាំស្រូវរដូវវស្សា(គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣)អនុវត្តបានលើផ្ទៃដីព្រោះសរុប ២៥៤ ៦៤៧ ហិកតា(ស្ទូងគ្មាន) ស្មើនឹង១០១,៨៦%នៃផែនការ ២៥០ ០០០   ហិកតា ធៀបនឹងឆ្នាំមុន ទាបជាង២ ៩៥៩ហិកតា(គិតក្នុងរយៈពេលដូចគ្នា)។

ប្រមូលផលស្រូវស្រាលដើមរដូវអនុវត្តបាន៦០ ៥៦០ហិកតា ស្មើនឹង២៣,៧៨%នៃផ្ទៃដីអនុវត្តបាន      ២៥៤ ៦៤៧ហិកតា បរិមាណផលសរុប២៦៦ ៥៦៣តោន។  បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សរុបមានចំនួន១ ៤៩៥ ៧២៩តោន(រួមទាំងស្រូវឆ្លងកាត់) តម្លៃស្រូវជាមធ្យម៖ ស្រូវ IR50404 តម្លៃ១ ២០០៛/គីឡូក្រាម ស្រូវ OM5451 តម្លៃ១ ២៥០៛/គីឡូក្រាម ចំណូលសរុប៣៦៣ ៩៥៣ ៦៨៦ដុល្លារ។ សូមស្តាប់ការលើកឡើងរបស់លោកប្រធានមន្ទីរដូចតទៅ…..។ 

ក្នុងរយៈពេលដែលស្រូវបានតម្លៃថ្លៃនេះដែរ បងប្អូនប្រជាកសិករកសប្បាយចិត្តក្នុងការប្រផលស្រូវរបស់គាត់យ៉ាងមមាញឹក ក៏ប៉ុន្តែគាត់បានលើកឡើងបន្ថែមថាស្រូវបានតម្លៃថ្លៃមែន តែជី ប្រេង ក៏បានឡើងថ្លៃខ្លះដែរ។  សូមស្តាប់ការលើកឡើងរបស់បងប្អូនប្រជាកសិករដូចតទៅ…..។

adm

Leave a Reply

Your email address will not be published. Required fields are marked *