ព័ត៌មានជាតិ

បន្ទាប់ពីបានចូលរួមកម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពាមជរបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅត្រួតពិនិត្យជាក់ស្ដែងនៃការដោះដូរកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិកោះសំពៅ

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅស្រុកពាមជរ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋចំនួន១៥០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យឈើទាល ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពាមជរ សរុបចំនួន១,៨៧២នាក់

បន្ទាប់ពីបានចូលរួមកម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពាមជរបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅត្រួតពិនិត្យជាក់ស្ដែងនៃការដោះដូរកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិកោះសំពៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *