ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ប្រមាណជិត ២ ពាន់ នាក់ ត្រូវបានពិនិត្យ និងព្យាបាលជំងឺជូន ដោយឥតគិតថ្លៃ នៅស្រុកពាមជរ                          ខេតព្រៃវែង

ព្រៃវែង ៖ ព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុតជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុង ពិធីពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១ ៥០០នាក់ នៅឃុំឫស្សីស្រុក ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ រៀបចំដោយក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា សហការជាមួយក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ ស.ស.យ.ក. ស្រុក និងរដ្ឋបាលស្រុកពាមជរ។

ក្នុងនោះឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ លោក លោកស្រី វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឆ្មប គិលានុបដ្ឋាក សមាជិក សមាជិកា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃជាមួយ គ្រួសារ ការប្រកបរបរប្រចាំថ្ងៃ ព្រមទាំងលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធាន ផ្ទាល់ខ្លួន ដើម្បីពិនិត្យព្យាបាលជូនប្រជាពលរដ្ឋឃុំឫស្សីស្រុក ក្នុងស្រុកពាមជរ នេះបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងមនសិការស្រលាញ់ជាតិមាតុភូមិ និងប្រជាពលរដ្ឋ របស់យើង ក្នុងស្មារតីជាតិសាសតែមួយ។

ឯកឧត្ដម អភិសន្តិបណ្ឌិត បន្ថែមថា អ្វីដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចង់បាន នោះមិនមែនជាមាស ប្រាក់ ជាការកោតសរសើរ ឬផ្តល់ រង្វាន់នោះទេ តែជាស្នាមញញឹមរបស់លោកតា លោកយាយ ពុកម៉ែ បងប្អូន បន្ទាប់ពីទទួលបានការ ព្យាបាលរួចហើយ និងត្រឡប់ទៅផ្ទះប្រកបដោយសុខ សុវត្ថិភាព។ នេះហើយគឺជាកម្លាំងចិត្តសម្រាប់ ក្រុមការងារនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលនៅតែចំណាយពេលបន្តចុះពិនិត្យព្យាបាលជូន លោកតា លោកយាយ ពូមីង បងប្អូន កូនក្មួយទាំងអស់រហូតមកដល់សព្វថ្ងៃនេះ។ ឆ្លៀតក្នុងឱកាស នេះដែរ យើងក៏មិនភ្លេចនឹកដល់គុណូបក្ការៈគុណដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែល លះបង់អស់កម្លាំងកាយចិត្ត ខិតខំដឹកនាំ កសាង ថែរក្សា ការពារប្រទេសកម្ពុជា និងប្រជាពលរដ្ឋ ទូទាំងប្រទេសជៀសផុតពីកាលំបាកទាំងឡាយ ជាពិសេសការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើឱ្យ ប្រទេសជាតិមានសុខសន្តិភាព និងសុវត្ថិភាព ដែលអនុញ្ញាតឱ្យយើងមានឱកាសជួបជុំគ្នា ប្រកបរបរ ចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ។ ទន្ទឹមនេះដែរ ឯកឧត្ដម ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅផងដែរ ចំពោះសប្បុរសជនទាំងអស់ ដែលតែងតែឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារៈបរិក្ខារ ក៏ ដូចជាថ្នាំពេទ្យ សម្រាប់ព្យាបាលជូនប្រជាពលរដ្ឋ នេះក៏ជាធ្វើបុណ្យមួយដោយមិនចាំបាច់ថា ត្រូវ រៀបចំពិធីបុណ្យនោះទើបហៅថាធ្វើបុណ្យនោះទេ តែវាបុណ្យនេះ ស្តែងឡើងតាមរយៈទឹកចិត្ត សប្បុរសនៃការចូលរួមរបស់សប្បុរសជន និងស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *