ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។ ខ្ញុំបានលើកឡើងថា កម្ពុជាបានអភិវឌ្ឍខ្លួនចេញពីប្រទេសដែលខ្វះស្បៀង មកជាប្រទេសកសិកម្មកាន់តែទំនើប មានសន្តិសុខស្បៀងកាន់តែរឹងមាំ និងឈានដល់ការនាំចេញស្បៀងមួយចំនួនធំទៀតផង។ ថ្មីៗនេះ ការប្រែប្រួលអាកាសធាតុ និងទឹកជំនន់បានបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខស្បៀងគ្រួសារ ដូច្នេះហើយ រាជរដ្ឋាភិបាលបានចែកគ្រាប់ពូជជូនប្រជាជនដែលរងផលប៉ះពាល់ ដើម្បីជួយស្តារផលិតកម្មស្រូវឡើងវិញ សំដៅបន្តធានាសន្តិសុខស្បៀងគ្រួសារ និងអាហាររូបត្ថម្ភគ្រួសារឱ្យបានពេញលេញ។

ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលបានធ្វើឱ្យកម្រិតជីវភាពកាន់តែប្រសើរឡើង ប្រជាជនកម្ពុជាមានការយល់ដឹង និងយកចិត្តទុកដាក់កាន់តែច្រើនជាងមុនលើកត្តាសុខភាព និងអនាម័យ ដោយបានផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅ និងការទទួលទានបានយ៉ាងច្រើន និងឈានដល់ការទទួលទានអាហារដែលផ្តល់អាហារូបត្ថម្ភខ្ពស់ ដូចជាទឹកដោះគោជាដើម ដែលជាចំណុចមួយគួរឱ្យកត់សម្គាល់។

ដើម្បីដាក់ចេញនូវវិធានការអនុវត្តឱ្យមានប្រសិទ្ធភាព ខ្ញុំស្នើសុំឱ្យអង្គពិធីទាំងមូលពិនិត្យពិភាក្សា និងវាយតម្លៃឱ្យបានច្បាស់ និងគ្រប់ជ្រុងជ្រោយលើស្ថានភាពជាក់ស្តែងដែលជាកត្តាកំណត់ជោគជ័យនៃការងារ។ ការអប់រំ ការជួយកែប្រែទម្លាប់ និងការបន្តការផ្សព្វផ្សាយឱ្យប្រជាជនមានការយល់ដឹងកាន់តែទូលំទូលាយថែមទៀតអំពីទម្លាប់រស់នៅ និងការទទួលទានប្រកបដោយអនាម័យ គឺជាចំណែកមួយដ៏សំខាន់ផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *