ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៦ពាន់គ្រួសារ នៅខេត្តព្រៃវែង

 

នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង ដែលពិធីសំណេះសំណាលនេះត្រូវបានធ្វើឡើងនៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។

តាមការឲ្យដឹងពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២២នេះ ស្ថានភាពទឹកភ្លៀងមានចំនួនច្រើន និង ទឹកទន្លេមេគង្គកើនឡើង គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថានីយជលសាស្ត្រព្រែកតាតាំ(មុខផ្សាក្រុង ព្រៃវែង)ឡើងដល់កម្ពស់អតិបរិមា៦,៤៧ម៉ែត្រ(កម្រិតកម្ពស់ប្រកាសអាសន្ន ៧,៥០ម៉ែត្រ) បានធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំរបស់ប្រជាកសិករមានដូចជា ស្រូវ បន្លែ និងដំណាំរួមផ្សំ ក្នុងស្រុកចំនួន១១ ស្មើនឹង ៤៩ឃុំ នឹង ២៤៥ភូមិ មានផ្ទៃដីប៉ះពាល់ចំនួន ៦,៩៧០ហិកតា ស្មើនឹង ៧០៨៣គ្រួសារ ក្នុងនោះផ្ទៃដីខូចខាតខូចខាតសរុបចំនួន ៥,៦៧០ហិកតា ស្មើនឹង ៦,២១៧គ្រួសារ ក្នុងនោះផ្ទៃដីដែលមានលទ្ធភាចអាចស្តារ ការដាំដុះស្រូវឡើងវិញបានមានចំនួន០៩ស្រុក លើផ្ទៃដី ៥,៤៣៥ហិកតា ស្មើនឹង ៦ ១១២គ្រួសារ ត្រូវបាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ដល់ជូន នាឱកាសថ្ងៃនេះ។

ជាមួយនឹងស្មារតីស្រឡាញ់ប្រជាជន សន្តានចិត្តដ៏មហាសប្បុរស រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងចេះជួយគ្នាក្នុងគ្រាលំបាក ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានក្លាយជាគំរូវីរភាពដ៏មោះមុត សម្រាប់គ្រប់ស្ថាប័នជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នឯកជននានា ក្នុងការចូលរួមដោយ ស្មោះស្ម័គ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា រួមចំណែកក្នុងការជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំងអស់ តាមរយៈការចុះសួរសុខទុក្ខ និងដឹកជញ្ជូនស្បៀងអាហារជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាបន្តបន្ទាប់ ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00 នាទីព្រឹក ពីទីរួមខេត្តព្រៃវែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *