ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ មន្ទីរមុខងារសាធារណៈខេត្តព្រៃវែង បានរៀបចំវគ្គបណ្ដុះបណ្ដាល អំពីការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ និងលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង។ 

ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ការធ្វើអធិការកិច្ចរបស់រដ្ឋ គឺដើម្បីពង្រឹងប្រសិទ្ធភាព គុណភាព ចំណេះដឹងដល់មន្ត្រីថ្នាក់មូលដ្ឋានឲ្យគាត់យល់ដឹងឲ្យកាន់តែច្បាស់ និងស៊ីជម្រៅ ដើម្បីឲ្យការអនុវត្តកិច្ចការងារនេះទទួលបាន ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការទទួលខុសត្រូវការងាររបស់ស្ថាប័ន អង្គភាព និងមន្ត្រីរាជការ ដែលអនុលោម តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 

ឯកឧត្តម អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍បន្តទៀតថា៖ ទន្ទឹមនឹងនេះ ការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ក្នុងគោលបំណង និងគោលដៅសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង វិស័យមុខងារសាធារណៈ ដោយជំរុញ និងបង្កើនប្រសិទ្ធភាព គុណភាព និង គុណតម្លៃការងារ ពិសេសការកាត់បន្ថយភាពអសកម្ម និងវិវាទរបស់មន្រ្តី រាជការនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ 

ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀតថា ចំពោះការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈនេះផងដែរក៏មានបញ្ហាប្រឈមមួយចំនួនគឺមន្ត្រីនៅថ្នាក់មូលដ្ឋានមានការយល់ដឹងនៅមានកម្រិតនៅឡើយដូច្នេះ ទើបក្រសួង និងមន្ទីរបានរៀបបានចំវគ្គបណ្ដុះបណ្ដាលនេះឡើងដើម្បីឲ្យមន្ត្រីធ្វើអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធ លយ់ដឹងកាន់តែច្បាស់អំពីការធ្វើកិច្ចការងារនេះឲ្យទទួលបានជោគជ័យ និងទៅដោយរលូន។

ក្នុងនោះដែរលោក អន ភារៈ អភិបាលរងខេត្តព្រៃវែងតំណាង ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ មន្ត្រីមន្ទីរអង្គភាពអាជ្ញាធរទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់ឲ្យបានច្បាស់អំពីការធ្វើអធិការកិច្ចពាក់ព័ន្ធទៅនឹងវិស័យមុខងារសាធារណៈនេះធ្វើយ៉ាងណាដើម្បីធានា ដល់ការអនុវត្ត កិច្ចការងារមួយនេះទទួលបាននៅលទ្ធផល គួរជាទីមោទនៈ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *