ព័ត៌មានជាតិ

ក្រុមការ ស.ស.ន.ប.វ.ខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងសម្ភារៈបង្ការជំងឺកូវីដ-១៩ មូលនិធិឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា ប្រគេនដល់ព្រះសង្ឃ នៅវត្ត ជោតនារាម (បឹងកុក)

ក្រុមការ ស.ស.ន.ប.វ.ខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងសម្ភារៈបង្ការជំងឺកូវីដ-១៩ មូលនិធិឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា ប្រគេនដល់ព្រះសង្ឃ នៅវត្ត ជោតនារាម (បឹងកុក

ក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកំពង់ចាម ក្រោមវត្តមានដឹកនាំដោយ សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខា អមដំណើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគម បាននាំយកសម្ភារៈបង្ការជំងឺកូវីដ-១៩ និងទេយ្យវត្ថុ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសាខាសមា គម ខេត្តកំពង់ចាម ប្រគេនទៅដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តជោតនារាម (បឹងកុក) ស្ថិតនៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាការចូលរួមចំណែកដោះស្រាយនូវចង្ហាន់សម្រាប់សង្ឃ តាជី យាយជី ផងដែរ។

ចំពោះ សម្ភារៈបង្ការជំងឺកូវីដ-១៩ និងទេយ្យវត្ថុ នាពេលនេះ រួមមាន÷ ទឹកអាល់កុល០៥ លីត្រ ម៉ាស់០៥ ប្រអប់ អង្ករ០៥ ការ៉ុង មី០២ កេស ទឹកត្រី០១ យួរ ទឹកសុីអុីវ០១ យួរ ទឹកបរិសុទ្ធ០១ កេស។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្តុមការងារសាខាសមាគមក៏បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារ ពីជំងឺកូវីដ-១៩ ទាំងអស់គ្នា និងត្រូវអនុវត្តនូវវិធានការ សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីកម្ពុជាចៀសផុតពីជំងឺមហាប្រល័យ កូវីដ-១៩៕ ចៅ វង្ស i.k.

adm

Leave a Reply

Your email address will not be published. Required fields are marked *