ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ធលគិរីអញ្ជើញផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ Fri/២៥/Dec/២០២០/សារ៉ាត់


ខេត្តមណ្ឌលគិរី ៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ខណៈដែលប្រទេសកម្ពុជា កំពុងរាតត្បាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រាចំនួន ១៥០គ្រួសារ ស្មើនឹង ៥ឃុំ ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសារដែលមានទុក្ខលំបាក់ផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ការនាំយកអំណោយ ផ្តល់ជូនពលរដ្ឋរងគ្រោះនាពេលនេះ គឺជាការចូលរួមចំណែកដោះស្រាយនូវការខ្វះខាតរបស់ពលរដ្ឋបានមួយកម្រិត ជាពិសេស ដើម្បីឲ្យពួកគាត់មានលទ្ធភាព ក្នុងការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ បន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ រួមទាំងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែល្អប្រសើរឡើង។ ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាព ព្រោះសុខសន្តិភាពនេះ គឺជាកត្តាសំខាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ហើយក៏សូមឱ្យពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស និងលាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន ដើម្បីរួមគ្នាការពារជំងឺកូវីដ១៩ ទាំងអស់គ្នា។

តាមការបញ្ជាក់ពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តមណ្ឌលគិរី លោក ខឹម សុផុនបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះចំនួន ១៥០គ្រួសារ ស្មើនឹង ៥ឃុំ ក្នុងស្រុកកោះញែកនាពេលនេះ ដោយក្នុង១គ្រួសារ ទទួលបានអំណោយរួមមាន ៖ អង្ករ ១៥គីឡូ ក្រាម កន្ទេល១ ភួយ១ ត្រីខ១យួរ ទឹកត្រី៤ដប ដោយឡែក លោកជំទាវ យាន ឌីណា ភរិយា អភិបាលខេត្ត និងជាប្រធានសាខាសមាគមកាយឬទ្ធិនារីកម្ពុជាខេត្ត បានឧបត្ថម្ភក្នុង ១គ្រួសារ ២ម៉ឺនរៀល និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បានឧបត្ថម្ភអាវរងាចំនួន ១៥០អាវផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *