ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូសទៀតជាជំនួយលើកទី២របស់រដ្ឋាភិបាលចិន

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេសនឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូសជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់ផងដែរងា ពិធីប្រគល់ទទួលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *