ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រមាណ ៣ គ្រួសារ នៅឃុំពោធិ៍ទីស្រុកសុីធរកណ្តាល នៅតែបន្តធ្វើក្អម ជាមុខរបរ បន្ថែមពីការធ្វើស្រែ ជាង ៣០ ឆ្នាំ មកហើយ

ព្រៃវែង៖  បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ប្រមាណ ៣ គ្រួសារ ដែលនៅតែបន្តនូវមុខរបរ ធ្វើក្អម អស់រយៈពេលជាច្រើនឆ្នាំមកហើយបើគិតមកដល់ពេលនេះប្រមាណជាង ៣០ ឆ្នាំ ដែលការងារមួយនេះគឺបន្ទាប់ពីការប្រមូលផលនៃការធ្វើស្រែចំការរបស់គាត់អស់រយៈពេលកន្លងមកនោះ។

លោក អ៊ំស្រី ផាត ចំណាន មានអាយុ ៤៧ ឆ្នាំ បានឲ្យដឹងថា ចំពោះមុខរបរធ្វើក្អមនេះ គឺគាត់ចេះតាមឪពុកម្តាយរបស់គាត់តាំងពីនៅក្មេងរហូតមកដលលពេលបច្ចុបន្ននេះ។ អ៊ុំស្រីក៏បានអោយដឹងទៀតថា កាលពីមុននៅក្នុងភូមិរបស់គាត់គឺមានអ្នកធ្វើច្រើនស្ទើរតែទាំងអស់ដោយឡែករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលែងមានបងប្អូនប្រជាពលរដ្ឋណា ធ្វើ នូវមុខរបរក្អមនេះទៀតនោះទេ ដោយគាត់ឃើញថា ការងារ មួយនេះរៀងហត់គួរសំ ដោយប្រើពេល ២ ៣ ថ្ងៃដែទើបបានលក់ ដូច្នេះបងប្អូនទាំងអស់នោះក៏ងាកទៅប្រកបមុខរបរផ្សេង ខ្លះទៀតមានកូនទៅការងាររោងចក្រជាដើម។

អ៊ំស្រី ក៏បានបន្តទៀតថា ការធ្វើក្អមនេះសម្រាប់អ៊ំស្រីគឺជាមុខរបរមួយ បន្ទាប់បន្សំជាមួយការធ្វើស្រែចម្ការរបស់គាត់ ដែលធ្វើឲ្យគាត់មានជីវភាពធូរធារ ជួយឲ្យគាត់មានថវិកាសម្រាប់ទិញម៉ូតូ ទិញសម្ភារៈផ្សេងៗ ក៏ដូចជាការធ្វើផ្ទះ និងចិញ្ចឹមជីវិតផងដែរ។  គាត់បាននិយាយថា ក្នុងមួយខែគាត់អាចធ្វើក្អមបានជិត ១ ពាន់ ក្អម ហើយចំពោះតម្លៃក្អមវិញគឺអាតូច១,៥០០៛ ហើយអាធំ ២,៥០០៛ សម្រាប់បោះឲ្យម៉ូយ ប្រសិនបើបងប្អូនទិញ ១ ២ អី មកដល់ផ្ទះគាត់ គឺគាត់លក់ ៥,០០០ រៀលក្នុងមួយក្អម។

សូមស្តាប់ការលើកឡើងរបស់អ៊ំស្រីដូចតទៅ អ៊ំុស្រីបន្ថែមថា ចំពោះការធ្វើក្អមនេះគឺមានបញ្ហាខ្លះ ដោយរដូវវស្សាគឺមិនអាចធ្វើបាននោះទេដោយមានភ្លៀងជោគជាំពិបាកក្នុងការពួតដីឲ្យស្អិតហើយនិងពិបាកក្នុងការរកអស់និងសំរាមយកមកដុតក្អមនោះផងដែរ ដូច្នេះក្អមគឺអាចធ្វើបានតែនៅក្នុងរយៈពេលប្រមាណជាពីរបីខែ 3 ទៅ 4 ខែតែប៉ុណ្ណោះក្នុងរដូវប្រាំងនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *