ព័ត៌មានជាតិ

អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវព្រមទាំងបុត្រ ដែលបានឧបត្ថម្ភម៉ាសចំនួន ១០០,០០០ម៉ាសជូនដល់រដ្ឋបាលខេត្តព្រៃវែង

(ខេត្តព្រៃវែង)ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវព្រមទាំងបុត្រ ដែលបានឧបត្ថម្ភម៉ាសចំនួន ១០០,០០០ម៉ាសជូនដល់រដ្ឋបាលខេត្តព្រៃវែសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវព្រមទាំងបុត្រ ដែលបានឧបត្ថម្ភម៉ាសចំនួន ១០០,០០០ម៉ាសនេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមជូនពរដល់អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ព្រមទាំងបុត្រ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *