ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត៖ មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំពង្រឹង និងអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រៃវែងបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ហ៊ី ធួក អភិបាលរងខេត្ត ដំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តការងារកន្លងមក។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក  លោកស្រី  អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅសាលាខេត្តព្រៃវែង។ កិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក៏បានពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣

Read more
ព័ត៌មានជាតិ

សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤

ព្រៃវែង៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានរៀបចំសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៤។ លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានលើកឡើងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣  និងទិសដៅ ការងារឆ្នាំសិក្សា២០២៣-២០២៤ និងផ្តល់កាលានុវត្តភាពសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ ក្រុង/ស្រុកសាលារៀន មន្ទីរពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាពីការបំពេញការងារ កំណត់ពី បញ្ហាប្រឈម និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ សន្និបាតអប់រំផ្តល់ជាធាតុចូលសម្រាប់កែលម្អ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ នៃយន្តការពិនិត្យតាមដាន និងវាយតម្លៃ របស់ប្រព័ន្ធអប់រំ ក៏ដូចជាបង្កើនប្រសិទ្ធភាព នៃលទ្ធផលរបស់សន្និបាត។

Read more
ព័ត៌មានជាតិ

អគារសិក្សាចំនួន ៧ ខ្នងស្មើនឹង ៣៦ បន្ទប់ ដែលចំណាយថវិកាអស់ប្រមាណជិត ៥០ ម៉ឺនដុល្លារត្រូវ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ព្រៃវែង៖ អគារសិក្សាចំនួន ៦ ខ្នងស្មើនឹង ៣១ បន្ទប់, អគារទីចាត់ការចំនួន ៤ ខ្នង, និងអគារបណ្ណាល័យចំនួន ១ ខ្នង ដែលបានសាងសង់រួចរាល់ជាស្ថាពរនៅតាមបណ្ដាឃុំមួយចំនួនស្ថិតនៅក្នុងស្រុកពោធិ៍រៀងខេត្តព្រៃវែង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស  ខេង ឧត្តមក្រុមប្រឹក្សាបផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅសាលាបឋមសិក្សាឃុំវាលព្រៅ ស្រុកពោធិ៍ រៀង ខេត្តព្រៃវែង។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ក៏សូមសម្តែងនូវការអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ និងចៅៗជាសិស្សានុសិស្ស នៅតាមបណ្តាសាលារៀន ដែលទទួលបាននូវ សមិទ្ធផលថ្មីជាអគារសិក្សា អគារទីចាត់ការ ក៏ដូចជាអគារបណ្តាល័យ ដើម្បីសម្រួល ដល់ការបំពេញការងារប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់ចៅៗជា សិស្សានុសិស្ស។ ទន្ទឹមនេះ សម្តេចក្រឡាហោម ក៏សូមកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលបាន បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបង្ហាត់បង្រៀនសិស្សឱ្យ ទទួលបាននូវចំណេះដឹង និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចក្រឡាហោម

Read more
ព័ត៌មានជាតិ

នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣៧០នាក់ ត្រូវបានប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មី! 

ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៤ ព្រមទាំងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣៧០នាក់ ក្នុងនោះរួមមាន៖ ថ្នាក់វរសេនីយ៍ទោ ចំនួន ០១ នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន ០៦ នាក់, ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៧ នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន ១០៩ នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១៣ នាក់, ថ្នាក់នាយចំណង់ ចំនួន ៦៨ នាក់,

Read more
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជិត១០ឆ្នាំមកហើយ៕

Read more
ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម សួន សុម៉ាលីន ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំងអស់ត្រូវពង្រឹងនិងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងបង្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទអោយខានតែបាន

ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ណែនាំ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវពង្រឹង អនុវត្តនៅគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ជាពិសេសត្រូវបង្ក្រាបនៅល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាដើម្បីសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត  បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤ នៅសាលាខេត្តព្រៃវែង។ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្ថែមទៀតថា ដើម្បីអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដោយត្រូវពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាដើម្បីលុបបំបាត់ឱ្យបានរាល់ភាពអសកម្មមួយចំនួននៅតាមមូលដ្ឋាន។ និងជាពិសេសនោះត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅតាមមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយភាពកក្តៅ។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តក៏បានកោតសរសើរនិងមានតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ រដ្ឋបាលក្រុង ស្រុក ទាំង១៣

Read more
ព័ត៌មានជាតិ

ឯកឧត្ដម សួន សុម៉ាលីន និងឯកឧត្តម ស្បោង សារ៉ាត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ព្រៃវែង៖ នៅព្រឹក ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០១ ខែមិនាឆ្នាំ២០២៤ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ ទូទាំងខេត្ត ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត

Read more