ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ម៉ាឡេសុីផ្តល់សំណងខ្ទង់មុឺនដុល្លាបើចាក់វ៉ាក់សាំងហើយមានប្រត្តិកម្ម

ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទទី២២ខែមីនា បានប្រកាសថា ខ្លួនបានបង្កើតមូលនិធិសំណងចំនួន២.៤លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកទទួលវ៉ាក់សាំងកូវីដ ដែលទទួលរងប្រតិកម្មធ្ងន់ធ្ងរដោយសារតែការចាក់ថ្នាំ។

This image has an empty alt attribute; its file name is https___s3-ap-northeast-1.amazonaws.com_psh-ex-ftnikkei-3937bb4_images_4_2_7_7_32617724-1-eng-GB_2021-02-24T071442Z_1059845059_RC2VYL9ZSPYU_RTRMADP_3_HEALTH-CORONAVIRUS-MALAYSIA-1024x576.jpg

ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងដល់បុគ្គលិកជួរមុខជិត៤៣០,០០០នាក់រួចទៅហើយ ដែលភាគច្រើនបានទទួលដូសដំបូងនៃវ៉ាក់សាំង ដែលត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បាននិយាយថា ក្រោមមូលនិធិថ្មីនេះ បុគ្គលរូបណាដែលត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែប្រតិកម្មវ៉ាក់សាំង នឹងមានសិទ្ធិទទួលបានទឹកប្រាក់ចំនួន ៥០,០០០រីងហ្គីត (១២,១៧១ដុល្លារអាមេរិក) ហើយប្រសិនបើលទ្ធផលបណ្តាលឲ្យមានពិការភាពឬស្លាប់ នឹងទទួលបានប្រាក់ ៥០០,០០០រីងហ្គីត។

U.K. poised to be first to approve Pfizer-BioNTech COVID-19 vaccine | The Japan Times

លោក Adham និយាយថា អាជ្ញាធរសុខាភិបាលបានកត់ត្រានូវប្រតិកម្មមិនល្អចំពោះចាក់វ៉ាក់សាំងចំនួន២០ករណី គិតត្រឹមថ្ងៃទី១៨ខែមីនា ដោយមានបញ្ហាដូចជារមាស់ ដកដង្ហើមខ្លីនិងញ័រទ្រូងជាដើម។

ដោយមិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង លោក Adham បានប្រាប់សន្និសីទកាសែតថា “មិនទាន់មានការស្លាប់ណាមួយ ទាក់ទងទៅនឹងវ៉ាក់សាំងនៅឡើយទេ”។

This image has an empty alt attribute; its file name is ab11123ef5ed97338c050cd0afa39d01.jpg

យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមកាលពីថ្ងៃទី២៣ខែកុម្ភៈ ដោយប្រើវ៉ាក់សាំង Pfizer-BioNTech ខណៈអាជ្ញាធរទើបចាប់ផ្តើមចាក់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ចិននៅថ្ងៃទី១៨ខែមីនាប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ជាង ៣៣០,០០០ករណីនិងមានអ្នកស្លាប់ ១,២៣៣នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

adm

Leave a Reply

Your email address will not be published. Required fields are marked *