ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត៖ មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំពង្រឹង និងអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រៃវែងបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ហ៊ី ធួក អភិបាលរងខេត្ត ដំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តការងារកន្លងមក។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក  លោកស្រី  អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅសាលាខេត្តព្រៃវែង។

កិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក៏បានពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និង ទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិនកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត។

លោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ក៏បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្ត តែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការដោះស្រាយ សង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ។ លោក អភិបាលរងខេត្ត  បន្តថា ឯកឧត្តម អភិបាលខេត្ត បន្តរជម្រុញណែនាំដល់ផ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង និងអនុវត្តឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសត្រូវបង្ក្រាបល្បែងស៊ី សង គ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវពិនិត្យតាមដាន ត្រួតពិនិត្យពីស្ថានភាពអនាម័យសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីផ្សារលក់ដូរមួយចំនួន ដែលប្រជាលពរដ្ឋ អាជីវករ បានយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ធ្វើយ៉ាងណាដើម្បីធានាបាននៅសោភណ្ឌភាព អនាម័យ និងរបៀបរៀបរយនៅក្នុងផ្សារ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងនិងជំរុញ ក្នុងការ យកចិត្តទុកដាក់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាទឹកសង្គ្រោះស្រូវប្រាំងរបស់គាត់។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ កម្លាំង ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជាពិសេសគឺអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ មន្ទីរអង្គភាព អាជ្ញាធរពាក់ពន្ធ័ ត្រូវបន្តជំរុញ និងពង្រឹងនូវតួនាទីភារកិច្ច ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលមករកសេវាទាំងអស់នោះប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *