ព័ត៌មានជាតិ

ឯកឧត្តមជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សខេត្ត

រសៀលថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សខេត្ត ស្ថិតនៅមន្ទីរគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្រុកទាំង១៣ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងជាច្រើននាក់ផងដែរ នៅសាលប្រជុំមន្ទីរគណៈកម្មាធិការគណបក្សខេត្ត តាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព ហ្សូម (Online Zoom)។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះវត្តមានសម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំហ្សូមនេះ ដែលសម្ដេចតែងតែយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំនូវគោលការណ៍សំខាន់របស់គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងជាពិសេស ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យជាទីមោទនៈ។

ជាថ្មីម្តងទៀត ខ្ញុំបាទ សូមគោរពជូនពរ សម្តេចក្រឡាហោម និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គប្រជុំទាំងមូល សូមជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវនាពេលនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *