ព័ត៌មានជាតិ

ឯកឧត្ដម ស សុខា និងលោកជំទាវ អញ្ជើញពិធីបិទការប្រកួតកីឡាបាល់ទាត់ U19 ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ២០២៣

ព្រៃវែង៖ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានមានប្រសាសន៍ថា កីឡានាំមកនៅសាមគ្គីភាព និងបង្ហាញនូវក្តីស្រលាញ់ ដោយធ្វើឱ្យប្អូនៗ ក្មួយៗបានស្គាល់គ្នា ហើយចេះរាប់អានគ្នា បង្កើនមិត្តភាព សាមគ្គីភាព ដែលធ្វើឱ្យកីឡា កាន់តែមានការរីកចម្រើនបន្តបន្ទាប់។  ឯកឧត្តម ស សុខា បានប្រសាសន៍បែបនេះ គឺក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីនៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ U19 ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង។ 

ឯកឧត្តម ស សុខា ក៏បានបន្ថែមទៀតថា បើគ្មានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស គ្មាននយោបាយដឹកនាំប្រទេសច្បាស់លាស់នោះ យើងមិនមានពេលជួបជុំគ្នា ហើយក៏មិនមានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដូចថ្ងៃនេះដែរ។ 

ឯកឧត្ដម ក៏បានបន្តទៀតថា ក្នុងស្មារតីក្នុងការលើកកម្ពស់វិស័យកីឡា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី  នៃកម្ពុជា បានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កន្លងទៅថ្មីៗនេះ ដោយជោគជ័យ និងត្រូវបានទទួលស្គាល់ជាសាកលពីសហព័ន្ធកីឡាតំបន់ សហព័ន្ធទ្វីប និងគណៈកម្មាធិការអូឡាំពិកអន្តជាតិ ព្រមទាំងបានផ្តល់ជូននូវគ្រឿងឥស្សរិយយសដល់ប្រមុខរាជរដ្ឋាភិបាលយើង ក្នុងឱកាសពិធីបើកស៊ីហ្គេមផងដែរ។ 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នេះ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះក្រុមកីឡាបាល់ទាត់យុវជន ស ស យ ក ស្រុកស្វាយអន្ទរ បានទទួលជ័យលាភីលេខ១ ដោយយកឈ្នះ ក្រុមកីឡាបាល់ទាត់ ក្រុមយុវជន ស្រុកមេសាង ដោយលទ្ធផល ២ ទល់នឹង ១ នៅវគ្គប៉េណាំងទីកាត់សេចក្តី ១១ ម៉ែត្រ ក្នុងការប្រកួត​ក្នុងរយៈពេល ៩០នាទី​ ទទួលលទ្ធផល​ ២ទល់នឹង២​ ស្មេីគ្នា។ ចំពោះក្រុមកីឡាដែលទទូលបានលេខ ២ គឺស្រុកមេសាង លេខ ៣ ស្រុកកំចាយមារ លេខ ៤ ស្រុកបាភ្នំ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *