ព័ត៌មានជាតិ

ឯកឧត្តម​ សួន​ សុម៉ាលីន​ អញ្ជេីញចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្របែក

ព្រៃវែងៈ​ ឯកឧត្តម​ សួន​ សុម៉ាលីន​ អភិបាលខេត្ត​ រួមជាមួយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល  និងប្រធានមន្ទីរអង្គភាពពាក់ពន្ធ័ អញ្ជេីញអមដំណើរចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវរដូវប្រាំងនៅស្ថានីយបូមទឹកទី៣ (វៃគោ២) ស្ថិតនៅភូមិតាអោង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលអាចជួយសង្រ្គោះស្រូវប្រជាពលរដ្ឋបានប្រមាណ ៧៦០ ហិចតា នាថ្ងៃទី០៥​ ខែមករា​ ឆ្នាំ២០២៤។

ការអញ្ជេីញចុះពិនិត្យការបូមទឹកដេីម្បីជួយសង្គ្រោះស្រូវរដូវប្រាំងនេះ​ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត​ សម្រប់បងប្អូនប្រជាពលរដ្ឋដែលកំពង់ត្រូវការទឹកបូមដាក់ស្រែរបស់គាត់នារដូវប្រាំងនេះ។

នៅពេលដែលឯកឧត្តមអញ្ជើញចុះពិនិត្យស្ថានភាព ការបូមទឹកដាក់ស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនេះ ឯកឧត្តម បានម្ដែងនូវអារម្មណ៍សប្បាយរីករាយពេលដែលឃើញបងប្អូនប្រជាពលរដ្ឋគាត់សប្បាយចិត្ត។ខណៈមានទឹកពេញប្រឡាយ សម្រាប់គាត់បូមដាក់ស្រូវប្រាំងរបស់គាត់នេះ។

ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋដែលគាត់ក៏បានសំដែងនូវអារម្មណ៍សប្បាយរីករាយចំពោះការជួយជ្រោមជ្រែងនិងយកចិត្តទុកដាក់របស់ ឯកឧត្ដម អភិបាលខេត្តក្នុងការបូមទឹកជួយសង្គ្រោះស្រូវរដូវប្រាំងនាពេលនេះ។

សូមបញ្ជាក់ផងដែរថា៖ ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានធ្វើការបូមទឹក សង្គ្រោះស្រូវរដូវប្រាំងពីស្ថានីយបូមទឹកទី៣ (វៃគោ២) ស្ថិតនៅ ស្រុកកំពង់ត្របែក ដោយប្រើប្រាស់ រយៈពេលបូមសរុបចំនួន ១៨ម៉ោង ២៥នាទី ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ប្រវែង ១៧.៧៦គ.ម  សម្រាប់ស្រោចស្រពក្នុងឃុំទាំង ០៥ ស្មើនឹង ១៩ភូមិ នៃស្រុក កំពង់ត្របែក ដែលមានគ្រួសារទទួលផល ចំនួន ៧២០ គ្រួសារ លើផ្ទៃដីដាំដុះ ចំនួន ៧៦០.៦០ ហិចតា។

គួរំលឹងផងដែរថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានធ្វើការបូមទឹកសង្គ្រោះ ស្រូវរដូវប្រាំងពីស្ថានីយបូមទឹកទី២ (វៃគោ១) ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ដោយប្រើ ប្រាស់រយៈពេលបូមសរុបចំនួន ៦៥ម៉ោង ២០នាទី ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ខ្សែទី១ ប្រវែង ២៨ គ.ម សម្រាប់ស្រោចស្រពក្នុងឃុំទាំង០៦ ស្មើនឹង ៣២ ភូមិ នៃស្រុកស្វាយអន្ទរ ដែលមានគ្រួសារទទួលផល ចំនួន ៣.៤០៧ គ្រួសារ និងផ្ទៃដីដាំដុះ ចំនួន ២.៩៦៩ ហិចតា។

នៅក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យការបូមទឹកដាក់ស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពុងត្របែកនោះផងដែរ ឯកឧត្តម អភិបាលខេត្តក៏បានបន្តដំណើរចុះពិនិត្យអំពីវឌ្ឍនភាពការងារនៅច្រកទ្វារស្វាយអាងោង ដើម្បីស្វែងយល់អំពីការរស់នៅរបស់កងកម្លាំងទាំងបីដែលកំពុងតែឈរជើងប្រចាំការនៅច្រកទ្វារមួយនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សូមផ្តាំផ្ញើរដល់មន្ត្រី កងកម្លាំងទាំងបី ដែលកំពុងប្រចាំការនៅច្រកទ្វារនេះ ត្រូវខិតខំអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនដោយត្រូវបង្ក្រាបរាល់បទល្មើសជួញដូរគ្រប់រំភេទ។ ឯកឧត្តម ណែនាំន្ថែមទៀតថា កងកម្លាំងអាជ្ញាធរដែលកំពុងឈរជើងនៅច្រកទ្វារនេះត្រូវធ្វើយ៉ាងណាឲ្យច្រកទ្វារនេះក្លាយជាច្រកទ្វារពោរពេញទៅដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តការណ៍ និងមានការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសមានចំណងសាមគ្គីភាពរវាង ខេត្តព្រៃវែង  ប្រទេសកម្ពុជា និងខេត្តដុងថាប់ ប្រទេសវៀតណាម ស្ថិតថេ យូអង្វែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *