ព័ត៌មានសិល្បះនិងកីឡា

ពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរបុណ្យជ័យជំនះ (៧ មករា ១៩៧៩-០៧ មករា ២០២៤)

ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរបុណ្យជ័យជំនះ (៧ មករា ១៩៧៩-០៧ មករា ២០២៤) ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។

ថ្លៃនៅក្នុងការនោះផងដែរឯកឧត្តម សួន សុម៉ាលីន  អភិបាលខេត្តព្រៃវែង បានកោតសរសើរ ចំពោះមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែង ដែលបានរៀបចំនៅការប្រកួត កីឡា ប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នេះឡើង ក្នុងគោលបំណង បង្កើតនូវសាមគ្គីភាព សុខភាព និងជួយឲ្យវិស័យកីឡានៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនជាបន្តបន្ទាប់ និងដើម្បីអបអរសាទរបុណ្យជ័យជំនះ (៧ មករា ១៩៧៩-០៧ មករា ២០២៤)។

ឯកឧត្តម បានមានប្រសាសន៍ កោតសរសើរដល់ក្រុមកីឡា ប៊ូល និងប៉េតង់ ដែលមានទាំងក្មេង ទាំងចាស់ នារី និងយុវជន បានចូលរួមលេងយ៉ាងច្រើនកុះករ ដែលធ្វើឲ្យការប្រារព្ធពិធីងរៀបចំកីឡា ប៊ូល និងប៉េតង់ ដណ្តើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា នេះប្រកបដោយភាពសប្បាយរីករាយ និងទទួលបានជោគជ័យ។

បើយោងតាមរបាយការណ៍របស់លោក ប៉ាវ សុធី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានលើកឡើងថាការប្រកួតកីឡា ប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា នេះបានចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ ដែលមានក្រុមចូលរួម ចំនួន ៥១ ក្រុម ដែលមកពីបណ្ដាក្រុង ស្រុក ចំនួន ៨ និងអង្គភាពនានាជុំវិញខេត្ត ក្នុងនោះផ្នែកវ័យចាស់ មានចំនួន ២០ ក្រុម ផ្នែកយុវជនមានចំនួន ២០ ក្រុម និងផ្នែកនារី មានចំនួន ១១ ក្រុម។

ជាលទ្ធផលនៃការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ក្នុងនោះកីឡា
+ ផ្នែកវ័យចាស់
-ចំណាប់ថ្នាក់លេខ ១ បានទៅលើក្លឹប CCP1
-ចំណាត់ថ្នាក់លេខ ២ បានទៅលើក្លឹប CCP២ -ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្លឹប សំណាងបៃតង
+ផ្នែក យុវជន
-ចំណាប់ថ្នាក់លេខ ១ បានទៅលើក្លឹប មន្ទីរការងារ
-ចំណាត់ថ្នាក់លេខ ២ បានទៅលើក្លឹប មន្ទីរ រ៉ែ
-ចំណាប់ថ្នាក់លេខ ៣ បានទៅលើក្លឹប អយក ស្រុកស៊ីធរកណ្ដាល
+ផ្នែក នារី
-ចំណត់ថ្នាក់លេខ ១ បានទៅលើក្លឹប ម៉ែចាស់ ហ.ស កំពង់លាវ
-ចំណាប់ថ្នាក់លេខ ២ បានទៅលើក្លឹប សង្កាត់កំពង់លាវ
-ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្លឹប មន្ទីអប់រំ យុវជននិងកីឡា២៕

adm

Leave a Reply

Your email address will not be published. Required fields are marked *