ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុតជូនចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបាននាំមកនូវផ្លែមានចំនួន១០តោនដល់រដ្ឋាបាលខេត្តកំពង់ចាម

ផ្លែមៀនខ្មែរ​ ខ្មែរ​ជួយខ្មែរ​

​ ខ្ញុំបាទ​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុតជូនចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ ឯឧ.​នាយឧត្តមសេនីយ៍​ ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការ​រង​ ខ.ភ.ម.​ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស​ បាននាំមកនូវអំណោយដ៏ថ្លៃថ្លា​ ផ្លែមៀន​ ចំនួន​១០តោន​ ដល់រដ្ឋបាលខេត្តកំពង់ចាម​ ដេីម្បីចាត់ចែងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលចត្តាឡីស័ក​ អ្នកជំងឺកូវីដ​ និងមន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម។

​ សូមពុកម៉ែ​ បងប្អូន​ បន្តការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ១៩​ តាមរយៈ​ការអនុវត្តវិធានការ​ ៣ការពារ​ និង៣កុំ​ ជាប់ជាប្រចាំ​ និងកុំភ្លេចទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ​ នៅតាមមន្ទីរពេទ្យបង្អែក​ ឫមណ្ឌលសុខភាព​ ឫទាក់ទងមកអាជ្ញាធរភូមិ​ ឃុំ​ ដេីម្បីក្រុមពេទ្យចល័តចុះទៅចាក់ជូនដោយឥតគិតថ្លៃ។

adm

Leave a Reply

Your email address will not be published. Required fields are marked *