ព័ត៌មានជាតិ

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់បងប្រធាន ហ៊ុន ម៉ានី ស្ម័គ្រចិត្តចូលរួមកិច្ចការសង្គម បម្រើប្រជាជន និងជាតិមាតុភូមិគ្រប់ទីកន្លែង មិនថាទីជិត ទីឆ្ងាយឯនាយជាយដែននោះទេ

 

ជាក់ស្តែងព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នេះ ដោយទទួលបានការឧទ្ទេសនាមពីគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស តាមយុទ្ធសាស្ត្រ《ផ្ការីក》ដែលជាចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្លាំងជំនាញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ២២ក្រុម ស្មើនឹង ២២០នាក់ ដឹកនាំដោយប្រធានក្រុមសម្របសម្រួល ១៨ នាក់និងជំនួយការចំនួន៥៣នាក់ នឹងចុះបេសកកម្មទៅកាន់ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នេះ ។

សូមលោកគ្រូ អ្នកគ្រូពេទ្យ ប្រធានក្រុមសម្របសម្រួល និងក្រុមការងារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងសូមជូនពរបងប្អូនធ្វើដំណើរដោយសុខសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ខេត្តឧត្តរមានជ័យ 🙏❤🇰🇭

adm

Leave a Reply

Your email address will not be published. Required fields are marked *