ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះទស្សនកិច្ច និងសួរសុខទុក្ខកម្មករ កម្មការិនីរោងចក្រផលិតជីសរីរាង្គ និងចំការចេកអំបូងលឿងនៅស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ នារសៀល ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រតិភូអមដំណើរជាច្រើនរូបទៀតអញ្ជើញចុះទស្សនកិច្ច និងសួរសុខទុក្ខបងប្អូនកម្មករ កម្មការនីរោងចក្រផលិតជីសរីរាង្គ និងចំការចេកអំបូងលឿងនៅស្រុកស្ទឹងត្រង់។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ សម្តេចក្រឡាហោមបានជំរុញក្រុមហ៊ុនដំណើរការឲ្យបានល្អក្នុងការដាំដុះ និងការផលិតឲ្យបានច្រើន និងមានគុណភាពខ្ពស់សម្រាប់បំរើឲ្យការនាំចេញបានបរិមាណ និងគុណភាពដើម្បីជាផលចំណេញរបស់ក្រុមហ៊ុនផង និងលើកស្ទួយដល់វិស័យសេដ្ឋកិច្ចជាតិផង។

ជាមួយគ្នានោះ សម្តេចក្រឡាហោមក៏បានណែនាំឲ្យបងប្អូនកម្មករ កម្មការិនីទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់បំផុតត្រូវចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា លាងដៃនឹងសាប៊ូ អាល់ ឬជែលឲ្យបានជាប្រចាំ និងរក្សាឲ្យបាននូវគម្លាតសង្គមយ៉ាងតិចបាន១,៥ ម៉ែត្រ និងពាក់ម៉ាសឲ្យបានត្រឹមត្រូវពេលចេញដំណើរទៅណាមកណាម្តងៗ ដើម្បីការពារទប់ស្កាត់មិនឲ្យជំងឺកូវី១៩ឆ្លងចូលក្នុងសហគមន៍យើង។ ពិសេសត្រូវអនុវត្តន៍ឲ្យបានតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ព្រោះថា ជំងឺកូវីដ១៩ មិនអាចភ្លេចយើងទេ។

សម្តេចបន្តថា រាជរដ្ឋាភិបាលសព្វថ្ងៃកំពុងស្វះស្វែងរកវ៉ាក់សំាងចាក់ការពារជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា ដើម្បីសុខាមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូន និងកម្មករទាំងអស់គ្នាសូមចូលរួមគោរពច្បាប់ចរារណ៍ជើងគោកឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបានជីវិតយើង និងអ្នកដទៃ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *