ព័ត៌មានជាតិ

ទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ( យុវជនដើម្បីវប្បធម៌ជាតិ)

ព្រៃវែង៖  នៅថ្ងៃទី ៧ ខែមិនា ឆ្នាំ២០២២ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែងបានរៀបចំ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ( យុវជនដើម្បីវប្បធម៌ជាតិ) ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ ក្រុមសិល្បករ សិល្បការិនី។

ថ្លែងនៅក្នុងឱកាសនោះលោក អ៊ុក សេរីវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត បានលើកឡើងថា ទិវាវប្បធម៌ជាតិ៣ មីនា គឺជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែងតបានយក ចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់ គុណូបការៈ និង ស្នាដៃដ៏ធំធេងនៃបុរស យើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និង ជាទិវាបង្កើននូវសេចក្តីស្រលាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ ទាំងរូបបី និងអរូបីឲ្យ ស្ថិតស្ថេរគង់ វង្ស។

លោក ប្រធានមន្ទីរ បន្តទៀតថា សម្បត្តិវប្បធម៌ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់បុព្វបុរសយើង គឺជាដួងព្រលឹង និងអត្ត សញ្ញាណជាតិ ជាមរតកប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាមូលដ្ឋាន គ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅ បុគ្គលម្នាក់ឲ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនានិងគ្នា ដោយគ្មានការរើសអើង។ ហេតុនេះ ក្នុងនាមយើងជាអ្នកជំនាន់ក្រោយដែលទទួលមរតក ទាំងនេះយើងត្រូវតែបំពេញកាតព្វកិច្ច ក្នុងការធានាឲ្យ បាននូវសុខដុមភាពនពហុវប្បធម៌ជាតិ ដោយត្រូវយកចិត្តទុកដាក់ថែរក្សា ការពារ និងអភិរក្ស តាមរយៈការ ផ្សព្វផ្សាយ ការផ្ទេរចំណេះ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ចម្រុះ ឲ្យបានដល់សាធារណៈជន ជាពិសេសដល់អ្នកជំនាន់ក្រោយដែលជាអ្នកបន្តវេនពីជំនាន់យើង។  អនុលោមតាមស្មារតីខាងលើសម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបន្តរៀបចំប្រារព្ធទិវាវប្បធម៌ ៣ មីនា លើកទី២៤ ដោយសម្រេចកំណត់យកប្រធានបទៈ ( យុវជនដើម្បីវប្បធម៌ជាតិ) ក្នុងគោលបំណង ដើម្បីឲ្យប្រជាជន មហាជន ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ៖-បង្កើននូវការដឹងគុណចំពោះបុព្វ ការីជន ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបប្រកបដោយសក្តានុពលក្នុង ការរួមចំណែកអភិវឌ្ឍសង្គម និងភាពសុខសាន្តរបស់ប្រជាជន និងប្រជាជាតិយើង។

លោក ប្រធានមន្ទីរ បន្តទៀតថា ការយល់ដឹងកាន់តែច្បាស់ពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងជាកាលានុវត្តភាពក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព។  ស្រលាញ់កាន់តែខ្លាំងឡើង និងមានស្មារតីចូលរួមកាន់តែសកម្មថែមទៀត ក្នុងការថែរក្សា ការពារ វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឲ្យបានស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯក ភាពជាតិ សុខដុមរមនា និងភាពសុខរបស់ប្រជាជន។  ចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតសេវាកម្មនិងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ ចូលរួមកាន់តែសកម្មក្នុងការផ្ទេរ និងទទួលយកនូវចំណេះជំនាញបច្ចេកទេសពីវិស័យវប្បធម៌ជាតិ។ -ចូលរួមយ៉ាងសកម្មក្នុងការសិក្សា ស្រាវជ្រាវ និងចងក្រងរក្សាទុកឲ្យបានគង់វង្សនូវ ឯកសារ បេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួន។  លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិព្រមទាំងលើកស្ទួយវប្បធម៌ចម្រុះឲ្យទទួលបាននូវវឌ្ឍនភាពប្រកបដោយនិរន្តភាព ដោយមិនប្រកាន់និន្នាការ ពណ៌សម្បុរ និងគ្មានការរើសអើង។

លោក ប្រធានមន្ទីរ បន្ថែមទៀតថា ក្នុងនាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង សូមធ្វើការសហការជាមួយមន្ទីរពត៌មាន, មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរទេសចរណ៍ មន្ទីរធម្មការសាសនា និងផ្តោតជាសំខាន់ទៅលើការផ្សព្វផ្សាយអប់រំ ប្រជាជន មហាជន ជាពិសេសក្នុងស្រទាប់យុវជនឲ្យមានស្មារតីមុតមាំក្នុងការចូលរួមថែរក្សា ការពារវប្បធម៌ ជាតិដូចជា៖ ប្រពៃណី និងទំនៀមទំលាប់ជាតិ ពិសេសសិល្បៈទស្សនីយភាពឲ្យប្រសើឡើង សំដៅរួមចំណែក កាតបន្ថយឥទ្ធិពលអវិជ្ជមាននៃវប្បធម៌បរទេសដូចជាតាមរយៈខ្សែភាពយន្ត អ៊ិនធ័រណែត – ចម្រៀង សម្លៀក បំពាក់ជាដើម។ យុវជនមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍការអភិរក្សវប្បធម៌ និងការបង្កើតថ្មីៗ។ ការទទួល យកវប្បធម៌បរទេសដែលមានផលល្អ និង ផលមិនល្អ ពីព្រោះយុវជននេះហើយដែលជាអ្នកបន្តវេនជាសរស ទ្រូងរបស់ប្រទេសជាតិយើង ឲ្យមានភាពសម្បូរសប្បាយរ៉ុងរឿងទៅថ្ងៃអនាគតដូចមានក្នុងពាក្យស្លោកថា៖ (វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន )៕

adm

Leave a Reply

Your email address will not be published. Required fields are marked *