ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត រួមទាំងប្រជាពលរដ្ឋអញ្ជើញទស្សនា ផ្ទាំង LED ដែលផ្សាយអំពី ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅសួនច្បារសម្តេចក្រឡាហោម ស ខេង

ព្រៃវែង៖ នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តព្រៃវែងដែលដឹកនាំដោយ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមទាំងមន្រ្តីរាជការ កងកម្លាំងទាំងបី បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលទស្សនា ផ្ទាំង LED នៅការប្រកួតកីឡាបាលទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា រវាង “កម្ពុជា ទល់នឹង ឥណ្ឌូនេស៊ី” ដែលផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្រុងព្រៃវែង។ ហើយឯកឧត្ដម អភិបាលខេត្ត បានអញ្ជើញចូលរួមទស្សនា គ្រប់ការប្រកួតកីឡាផ្សេងទៀតជារៀងរាល់ថ្ងៃផងដែ។

ដោយការរៀបចំនេះគឺធ្វើឡើងដើម្បី ជាទស្សនីយភាពមួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មិនមានឱកាសសម្រាប់ទៅទស្សនាផ្ទាល់  ដោយគាត់ក៏អាចអញ្ជើញទស្សនាដោយផ្ទាល់អំពីការផ្សាយបន្តផ្ទាល់តាមរយៈ ទូរទស្សន៍ជាតិកម្ពុជានៅប្រតិការ ជាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុង ប្រទេសកម្ពុជាយើងនេះ។

មិនត្រឹមតែមានការរៀបចំនៅក្នុងខេត្តតែប៉ុណ្ណោះទេ រដ្ឋបាលស្រុកនានា នៃខេត្តព្រៃវែងក៏បានរៀបចំនូវផ្ទាំងស្លាយសម្រាប់ប្រជាពលរដ្ឋនៅតាមស្រុករបស់ខ្លួនអញ្ជើញទស្សនា និងចូលរួមអបអរសាទរនៅព្រឹត្តិការណ៍ដែលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាយើងដែលបានរៀបចំនូវព្រឹត្តិការណ៍មួយនេះផងដែរ។

ចំពោះព្រឹត្តិការណ៍មួយនេះផងដែរបងប្អូនប្រជាពលរដ្ឋក៏បានអញ្ជើញមកទស្សនាយ៉ាងច្រើនកុះករហើយក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជាដែលបានរៀបចំឲ្យព្រឹត្តិការណ៍នេះ ហើយបងប្អូនប្រជាពលរដ្ឋគាត់ លើកឡើងបន្ថែមថាទាំងនេះគឺកើតចេញពីប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *