ព័ត៌មានជាតិ

យោងតាមរបាយការណ៍ជាបឋមដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្មនៅថ្ងៃទី០៤ខែមករាឆ្នាំ២០២២នេះបានឲ្យដឹងថា នៅឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាសម្រេចបាន៖

១. ផលិតកម្មដំណាំកសិកម្មនៅទូទាំងប្រទេសទទួលបានសរុបចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើងចំនួន ២៣%ធៀបនឹងឆ្នាំ២០២០,
២. តម្លៃផលិតផលសរុបនៃផលិតកម្មដំណាំសរុបមានទំហំ ១០ ៥៦៧ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ៣៣,១៥%ធៀបនឹងឆ្នាំ២០២០ ។

I. ផលិតកម្មដំណាំកសិកម្ម
ផលិតកម្មដំណាំកសិកម្មឆ្នាំ២០២១ ទទួលបានសរុបចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើងចំនួន ២៣%ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២៨ ៥៨៩ ៤៩៣ តោន ក្នុងនោះ៖
១. ដំណាំស្រូវ មានចំនួន ១២ ២០៦ ៩១១ តោន កើនឡើងចំនួន ១១,៦៣% ធៀបនឹងឆ្នាំ២០២០ ដែលមានបរិមាណចំនួន ១០ ៩៣៥ ៦១៨តោន
២. ដំណាំសាកវប្បកម្ម មានចំនួន ៤ ៦០៨ ២៣៣ តោន ដែលមានប្រភេទដំណាំសំខាន់ៗដូចខាងក្រោម៖
– ដំណាំបន្លែគ្រប់ប្រភេទ មានចំនួន ៩០៨ ៥៩៥ តោន
– ដំណាំហូបផ្លែ មានចំនួន ៣ ៦៩៩ ៥៤៨ តោន (ស្វាយចំនួន ២ ១៩៧ ២៦៥ តោន ចេកអំបូងលឿងចំនួន ៤៦៣ ១៤២ តោន ក្រូចពោធិ៍សាត់ចំនួន ១២១ ៨៦៤តោន មៀនប៉ៃលិន/មៀន ចំនួន ១៣១ ៤៩៨ តោន និងដំណាំហូបផ្លែផ្សេងទៀតចំនួន ៥៤៣ ៤២៤ តោន)
– រុក្ខជាតិលម្អ មានចំនួន ៩០តោន។
៣. ដំណាំឧស្សាហកម្ម មានចំនួន ១៩ ១៥៨ ៩៩៥ តោន ដែលប្រភេទដំណាំសំខាន់ៗដូចខាងក្រោម៖
– ដំណាំដំឡូងមី មានចំនួន ១៤ ៧២៨ ៥២០ តោន
– ដំណាំពោតក្រហម មានចំនួន ៦៩៩ ០៧៥ តោន
– ដំណាំអំពៅ មានចំនួន ២ ៤២១ ៩៦៥ តោន
– គ្រាប់ស្វាយចន្ទី មានចំនួន ៤៧២ ៦៣៦ តោន
– ដូង មានចំនួន ១៩០ ៩២៤ តោន
– និងដំណាំឧស្សាហកម្មផ្សេងទៀតមានចំនួន ៦៤៥ ៨៧៥ តោន។
II. ការប៉ាន់ស្មានតម្លៃជាទឹកប្រាក់ទទួលបានពីផលិតកម្មដំណាំកសិកម្ម
តាមការប៉ាន់ស្មានតម្លៃជាទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំកសិកម្មឆ្នាំ២០២១ សរុបមានចំនួនប្រមាណ ១០ ៥៦៧ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ៣៣,១៥% ក្នុងនោះ៖
– តម្លៃទទួលបានពីការនាំចេញកសិផលមានវិញ្ញាបនបត្រ មានចំនួន ៣ ៩៥៨ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ១០៥,៤៣%
– តម្លៃទទួលបានពីការនាំចេញកសិផលគ្មានវិញ្ញាបនបត្រ មានចំនួន ៩៥៩ លានដុល្លារអាមេរិកថយចុះចំនួន ៣៦,២៩% ធៀបឆ្នាំ២០២០
– តម្លៃទទួលបានពីកសិផលដែលសល់សម្រាប់ប្រើប្រាស់ក្នុងស្រុក មានចំនួន ៥ ៦៤៨ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ២៥,៤៥%។

adm

Leave a Reply

Your email address will not be published. Required fields are marked *