ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះមកដល់ឃុំអំពិល ស្រុកកំពង់សៀម ដើម្បីមកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាឃុំអំពិល

ដើម្បីបំពេញតួនាទីជាពលរដ្ឋ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងជាអតីតតំណាងរាស្រ្តខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ជាប្រធានរដ្ឋបាលជលផល រួមទាំងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញឃុំអំពិល ស្រុកកំពង់សៀម ដើម្បីមកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាឃុំអំពិល។

លោកពូ រ័ត្ន គឹមហៃ ប្រធានក្រុមប្រឹក្សាឃុំអំពិល បានឲ្យដឹងថាគិតមកទល់ថ្ងៃនេះ ឃុំបានធ្វើការ ចុះឈ្មោះជូនប្រជាពលរដ្ឋបានចំនួន ២០៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោះគិតត្រឹមថ្ងៃទី ៥ខែឧសភាឆ្នាំ២០២២ មានចំនួនប្រហែល ៧០០នាក់។ ឯកឧត្តមតំណាងរាស្រ្តបានធ្វើការសំណេះ សំណាល សាកសួរសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃ ជាពិសេសស្ថានភាពជំងឺឆ្លងកូវីដ-១៩ និងបានកោដសរសើរ ផ្តល់កំលាំងចិត្តដល់ប្រធានក្រុមប្រឹក្សាឃុំ សមាជិក សមាជិកាទាំង អស់ដែលបានខិតខំបំពេញការងារចុះឈ្មោះជូនប្រជាពលរដ្ឋបាន យ៉ាងរលូន និងបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញមកពិនិត្យ និងចុះឈ្មោះឲ្យបានគ្រប់ៗគ្នា
ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញមកចុះឈ្មោះបោះឆ្នោតបានគ្រប់ចំនួន និងទាន់ពេលវេលា។

adm

Leave a Reply

Your email address will not be published. Required fields are marked *