នារសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួម បង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ធានាដល់សុវត្ថិភាពជូនសមាជិកដែលបម្រើការងារក្នុងសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សាក់សំពៅ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមកទំនាក់ទំនងការងារនៅទីនោះ ទាំងអស់ ក្នុងសហគមន៍ តាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល និងជំរុញការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕
Related Articles
សេចក្តីប្រកាសពត៍មាន 🗣🗣🗣 សូមជួយ share បន្ត មន្ទីរសុខាភិបាលខេត្តកំពតសូមជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា Account Facebook របស់មន្ទីរត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង អាស្រ័យហេតុនេះបេីសិន បទល្មើសណាមួយកេីតឡេីងចំពោះ Account Facebook មួយនេះខាងមន្ទីរមិនទទួលខុសត្រូវឡេីយ ។ 👉 បញ្ជាក់ ជនអនាមិកយកទៅគ្រប់គ្រងនៅ ថ្ងៃអង្គារ ទី២៥ មេសា ឆ្នាំ២០២៣ វេលាម៉ោង ៩:៥៤នាទីព្រឹក location នៅជិត Hanoi ប្រទេសវៀតណាម
សេចក្តីប្រកាសពត៍មាន 🗣🗣🗣 សូមជួយ share បន្ត មន្ទីរសុខាភិបាលខេត្តកំពតសូមជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា Account Facebook របស់មន្ទីរត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង អាស្រ័យហេតុនេះបេីសិន បទល្មើសណាមួយកេីតឡេីងចំពោះ Account Facebook មួយនេះខាងមន្ទីរមិនទទួលខុសត្រូវឡេីយ ។ 👉 បញ្ជាក់ ជនអនាមិកយកទៅគ្រប់គ្រងនៅ ថ្ងៃអង្គារ ទី២៥ មេសា ឆ្នាំ២០២៣ វេលាម៉ោង ៩:៥៤នាទីព្រឹក location នៅជិត Hanoi ប្រទេសវៀតណាម ។ សូមអរគុណ!!!
“ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល”
“ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករាជរដ្ឋាភិបាល” ហេតុនេះហើយ បន្ទាប់ពីបានទទួលដំណឹងថា ប្រជាពលរដ្ឋចំនួន ៤០គ្រួសារកំពុងប្រឈមបញ្ហាខ្វះទីជម្រក និងស្បៀងអាហារដោយសារខ្យល់ព្យុះកន្រ្ទាក់កាលពីយប់ថ្ងៃទី០៥ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ ចាម និងលោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះស្រុកជើងព្រៃ និងសមាជិកមួយចំនួនទៀតបានរៀបចំបេសកកម្មបន្ទាន់មួយដើម្បីចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ជាក់ស្តែង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំង ៤០គ្រួសារដែលមាននៅក្នុងឃុំចំនួន ៦ (ឃុំព្រៃចារ សូទិប ស្តើងជ័យ សំពងជ័យ ខ្នុរដំបង និងឃុំផ្តៅជុំ) ឲ្យបានទាន់ពេល។ លោក អួត ឈាងលី អភិបាលនៃគណអភិបាលស្រុក បានរាយការណ៍ជូនឯកឧត្តមប្រធានបានជ្រាបដោយសង្ខេបអំពីស្ថានភាពជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ និងជំនួយបឋមគឺតង់ប្រក់ដំបូលជូនគ្រួសារ ទាំងបី ហើយយោងលើការវាយតម្លៃការខូចខាតទាំង ៤០ខ្នងផ្ទះ ក្នុងនោះ ៣ខ្នងផ្ទះខូចខាតទាំងស្រុង […]
គ្រួសារ ចាស់ជរា ក្រីក្រ មានជីវៈភាពលំបាកចំនួន ២០ គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ
ព្រៃវែង៖ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ស្រុក រួមជាមួយលោក ពត ចាន់នី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមេបុណ្យ តំណាងឯកឧត្តម ជា សណ្តាប់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមេបុណ្យ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ចែកជូនដល់គ្រួសារចាស់ជរា ក្រីក្រ ដែលជួបការលំបាកក្នុងដំណាក់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២០ គ្រួសារ ដែលស្ថិតនៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ ថ្លែងក្នុងឱកាស់នោះ លោក ប៉ិច សុង អភិបាលស្រុកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន […]