ព័ត៌មានអន្តរជាតិ

អតិផរណារបស់កូរ៉េខាងត្បូងអាចឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ២ទសវត្សរ៍


សេអ៊ូល៖ ការស្ទាបស្ទង់មតិរបស់ធនាគារកណ្តាលប្រចាំខែ បានបង្ហាញ នាថ្ងៃទី២៧ កក្កដា ២០២២នេះថា ការព្យាករណ៍អតិផរណាកូរ៉េខាងត្បូង បានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលយ៉ាងហោចណាស់ ២០ ឆ្នាំ ខណៈដែលទំនុកចិត្តរបស់ពួកគេលើការរំពឹងទុកសេដ្ឋកិច្ចបានឈានដល់កម្រិតទាប ជិតពីរឆ្នាំហើយ។
នៅក្នុងការស្ទង់មតិរបស់ធនាគារកូរ៉េ (BOK) ខែកក្កដា បានបង្ហាញថា កូរ៉េខាងត្បូងអាចនឹងមានតិផរណា ជាមធ្យម ៤.៧ ភាគរយ ក្នុងរយៈពេល ១២ ខែបន្ទាប់ កើនឡើងយ៉ាងលឿនពី ៣.៩ភាគរយនៅក្នុងការស្ទង់មតិមុន និងឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការចេញផ្សាយទិន្នន័យបានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។

ការស្ទង់មតិដដែលបានបង្ហាញពីសន្ទស្សន៍វាស់ស្ទង់ពីរបៀបដែលប្រជាជនកូរ៉េខាងត្បូងវាយតម្លៃស្ថានភាពសេដ្ឋកិច្ច នាពេលអនាគត និងស្តង់ដាររស់នៅបានធ្លាក់ចុះមកត្រឹម ៨៦ ក្នុងខែកក្កដា ពី ៩៦.៤ ក្នុងខែមិថុនា ដោយឈានដល់កម្រិតទាបបំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ និងទទួលបានពិន្ទុធ្លាក់ចុះធំបំផុត ចាប់តាំងពីខែមីនា ឆ្នាំ២០២០។

ប្រភពពី VNexpress
ប្រែសម្រួលដោយ៖ សារ៉ាត

adm

Leave a Reply

Your email address will not be published. Required fields are marked *