ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺជូនដល់សមាជិកអតីតយុទ្ធជន ជាជនពិការ និងជនបាត់បង់សមត្ថភាពការងារ ចំនួន៥៤១នាក់

ព្រៃវែង÷ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺជូនដល់សមាជិកអតីតយុទ្ធជន ជាជនពិការ និងជនបាត់បង់សមត្ថភាពការងារ ចំនួន៥៤១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរថា៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក៏បានផ្ដល់ជូននូវអាហារសម្រន់ និងថវិកាមួយចំនួន ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា និងជនពិការដែលបាត់បង់សមត្ថភាពការងារវិជ្ជាជីវៈទាំង៥៤១ផងដែរ។

Read more
ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់

      (ពោធិ៍សាត់) ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង បានចូលរួមសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅក្នុងវត្តមណីរតនារាមនាពេលនេះ។ សម្តេធិបតីបានមានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីសម្ពោធសមិទ្ធផលផ្នែកសាសនានាថ្ងៃនេះ ជាលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនីតិកាលថ្មី ហើយនឹងត្រូវត្រៀមសម្ពោធថ្មីៗជាបន្តទៀត។ សម្តេចធិបតីបានថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ដែលបានគាំទ្រការដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងនោះការបោះឆ្នោតឆ្នាំ២០២៣កន្លងទៅ អ្នកពោធិ៍សាត់ប្រមាណ ៨៧ភាគរយបានចេញទៅបោះឆ្នោត ហើយជាង ៩០ភាគរយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ឆ្លើយតបការជឿទុកចិត្តនេះ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចាត់ទុកសំណង់ផ្នែកព្រះពុទ្ធសាសនានៅក្នុងវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់នេះ នឹងក្លាយជាសំណង់ផ្នែកព្រះពុទ្ធសាសនាចាក់គ្រឹះរាប់រយឆ្នាំទៅមុខទៀត សម្រាប់ការប្រតិបត្តិផ្នែកព្រះពុទ្ធសាសនា។នៅក្នុងឱកាសនេះផងដែរ សម្តេចធិបតី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់

Read more
ព័ត៌មានជាតិ

ជនបាត់បង់សមត្ថភាពការងារ ចំនួន ៥៤១ នាក់ ដែលមកពីតាមបណ្តាក្រុង-ស្រុក ចំនួន ០៧ ក្នុងខេត្ត ព្រៃវែងត្រូវបានពិនិត្យព្យាបាលជំងឺជូនដោយឥគិតថ្លៃ

ព្រៃវែង៖ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញ “សំណេះសំណាល និងពិនិត្យព្យាបាលជំងឺជូនដល់សមាជិកអតីតយុទ្ធជន លើមុខសញ្ញា ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ចំនួន ៥៤១ នាក់ ដែលមកពីតាមបណ្តាក្រុង-ស្រុក ចំនួន ០៧ ក្នុងខេត្ត ព្រៃវែង” ។ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់សមាជិកអតីតយុទ្ធជន លើមុខសញ្ញា ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ចំនួន ៥៤១ នាក់ ដែលមកពីតាមបណ្តាក្រុង-ស្រុក ចំនួន ០៧ ក្នុងខេត្ត ព្រៃវែងនេះ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!

  បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ និងថវិកា សម្រាប់រយៈពេល ០៣ខែ តាមការសន្យាទៅប្រគល់ជូនដល់គ្រួសារ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល៕

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងខេត្តព្រៃវែង

ព្រៃវៃង៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការពង្រឹងប្រសិទ្ធិភាពការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង។ ក្នុងនោះដែរ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា លើការងារសន្តិសុខសណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបានយ៉ាងល្អប្រសើរ ជាពិសេសខេត្តបានយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំនូវបណ្តាវិធានការនានា ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន ជាមួយនោះខេត្ត ក៏បានយកចិត្តទុកដាក់ក្នុងការចាត់វិធានការទប់ស្កាត់បទល្មើសនានា និងសកម្មភាពអសកម្មមួយចំនួន សំដៅ បង្កលក្ខណៈសុខដុមរម្យនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អ ប្រសើរ។ ឯកឧត្ដម អភិបាលខេត្ត បន្តថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ជារួមទទួលបានលទ្ធផលល្អប្រសើរ រួមទាំងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន

Read more
ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន និងលោកស្រី HUANG RUI FEl ព្រមទាំងសហការី

ព្រៃវែង÷ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន និងលោកស្រី HUANG RUI FEl ព្រមទាំងសហការី ដើម្បីជួបពិភាក្សាការងារ និងប្រគល់-ទទួលទូរម៉ាសុីនអុកសុីហ្សែន ចំនួន០៨គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់បម្រើការងារក្នុងវិស័យសុខាភិបាល។ សភាពាណិជ្ជកម្មចិន-កម្ពុជា ក៏បាន​ឧបត្ថម្ភអាគារសិក្សា ចំនួន០៥អាគារ ដែលមានទីចាត់ការចំនួន០១បន្ទប់ បន្ទប់រៀនចំនួន១៤បន្ទប់ និងបន្ទប់ទឹក១ សរុប១៦បន្ទប់ ក្នុងសាលាបឋមសិក្សាបារាយណ៍លិចថ្មី ស្ថិតនៅសង្កាត់បារាណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

Read more
ព័ត៌មានជាតិ

លោក​ ញា​ ប៊ុនថន​ ប្រធានកិត្តិយស​ សម្ពន្ធយុវជនស្រលាញ់សន្តិភាព​ និងជាប្រធានក្រុមកង់កំពត​ បានដឹកនាំក្រុមកង់កំពត របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព​ ខេត្តកំពត​ ដេីម្បីចូលរួមប្រកួតការប្រណាំងកង់ភ្នំ​ នៅខេត្តកំពង់ឆ្នាំ​ង​ ដែលឧបត្ថម្ភដោយក្រុមហ៊ុន POCARI SWEAT

(កំពង់ឆ្នាំង)៖​ ថ្ងៃអាទិត្យទី២៤ខែមីនាឆ្នាំ២០២៤​នេះ​ លោក​ ញា​ ប៊ុនថន​ ប្រធានកិត្តិយស​ សម្ពន្ធយុវជនស្រលាញ់សន្តិភាព​ និងជាប្រធានក្រុមកង់កំពត​ បានដឹកនាំក្រុមកង់កំពត របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព​ ខេត្តកំពត​ ដេីម្បីចូលរួមប្រកួតការប្រណាំងកង់ភ្នំ​ នៅខេត្តកំពង់ឆ្នាំ​ង​ ដែលឧបត្ថម្ភដោយក្រុមហ៊ុន POCARI SWEAT។ សម្ពន្ធយុវជនស្រលាញ់សន្តិភាព​ សូមកោតសរសេីរ​ និងសូមចូលរួមអបអរសាទរចំពោះលទ្ធផលដ៏ល្អប្រសេីរ​ របស់ក្រុមកង់យុវជនស្រលាញ់សន្តិភាព​ ខេត្តកំពត​ ដែលទទួលបានជ័យលាភី​ និងចំណាត់ថ្នាក់ដូចខាងក្រោម៖ -កីឡាការិនី​ វ៉ុនស្រីនិត​ ទទួលបានចំណាត់ថ្នាក់លេខ១​ (ពូលនារី) -កីឡាករ​ គីម យូរា​ ទទួលបានចំណាត់ថ្នាក់លេខ១​ (ពូល D) -កីឡាករ​ Vasco ទទួលបានចំណាត់ថ្នាក់លេខ២​ (ពូល D) -កីឡារ​ ទូច លីហេង​ ទទួលបានចំណាត់ថ្នាក់លេខ២​ (ពូល C) -កីឡាករ​ Koh wai kiet ទទួលបានចំណាត់ថ្នាក់លេខ២​ (ពូល E) សរុបលទ្ធផល​ជ័យលាភី​ និងចំណាត់ថ្នាក់​ របស់កីឡាករ​ កីឡារិនី​ក្រុមកង់យុវជនស្រលាញ់សន្តិភាព​

Read more
ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម យុន ឈុន្នី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”នៅក្នុងខេត្តព្រៃវែង។ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងការកោតសសើរចំពោះមេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ទាំងអស់ក្នុងការអនុវត្តកាងារបានយ៉ាងល្អប្រសើរកន្លងមក ក្នុងនោះដែលឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅអនុវត្ត និងបន្តលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ សហការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” អោយបានម៉ឺងម៉ាត់ ដោយបន្តផ្សព្វផ្សាយបន្ថែម និងចូលរួមថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានទូលំទូលាយ និងអោយមានប្រសិទ្ធភាពខ្ពស់ នៅគ្រប់មូលដ្ឋាន តាមរយៈវេទិការសាធារណៈ សកម្មភាពចូលរួមផ្សេងៗ និងសកម្មភាពក្រុមប្រឹក្សាការប្រឡងប្រណាំងស្នាដៃជាដើម។ ជាទីបញ្ជប់ ឯកឧត្តមអភិបាលខេត្ត សូមគោរពជូនពរ​ ឯកឧត្តម យុន ឈុន្នី ព្រមទាំងប្រតិភូ និងសមាជិក នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​បរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងសូមជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលេចនូវគុណធម៌ចំពោះអតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ក្នុងឱកាសជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ!

នាល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេពេញ បានរៀបចំពិធីជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក និងជាការបង្កលក្ខណៈឲ្យកងកម្លាំង បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមុន ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំជាក់ស្តែងមកដល់ ដែលនៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករ ពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ដែលតែងតែស្រលាញ់គាំទ្រ អាវុធហត្ថរាជធានីភ្នំពេញផងដែរ។ ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានមូលមតិគ្នាជាមួយអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូសាលាបាក់ទូកធ្លាប់បង្រៀនជំនាន់ពួកខ្លួន ដែលនៅមានវត្តមាន ចំនួន៤០នាក់ មកចូលរួមជួបជុំ ពិសារអាហាររួមគ្នា និងរៀបចំអំណោយជូនដល់ពួកគាត់ទាំង៤០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន៥០ម៉ឺនរៀល, ទឹកក្រូចដប ០១កេស, ទឹកដោះគោបឺត ០១កេស រួមទាំងថ្នាំពេទ្យ០១ឈុត ។ កាយវិកាប្រកបដោយគុណធម៌ចំពោះអតីត លោកគ្រូអ្នកគ្រូ នាឱកាសនេះ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល ថ្លែងអំណរគុណ ដល់កម្លាំងអាវុធហត្ថក្រោមឱវាទទូទាំងរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខ។ ព្រមទាំងបានប្រគល់អំណោយលើកទឹកចិត្តរួមមាន ទឹកក្រូចដប ២,៥០០ កែស, អាវយឺត ២,៥០០អាវ, ស្វាយកែវរមៀត៨ តោន, ទឹកដោះគោបឺត ៣០០កែស ។ និងបានថ្លែងអំណរគុណ ចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក ក៏ដូចជាបានរួមសុខរួមទុក្ខ ជាមួយលោកផ្ទាល់ រយៈពេល១១ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ៕

Read more