ព័ត៌មានជាតិ

អភិបាលរងក្រុងស្វាយរៀងម្នាក់ ឆ្លងជំងឺកូវីដ១៩ និងបានប៉ះពាល់មនុស្សជាង១០០នាក់

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដស្វាយរៀងបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន១០៥នាក់ ស្រី២៩នាក់។ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *