ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម យុន ឈុន្នី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”នៅក្នុងខេត្តព្រៃវែង។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងការកោតសសើរចំពោះមេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ទាំងអស់ក្នុងការអនុវត្តកាងារបានយ៉ាងល្អប្រសើរកន្លងមក ក្នុងនោះដែលឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅអនុវត្ត និងបន្តលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ សហការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” អោយបានម៉ឺងម៉ាត់ ដោយបន្តផ្សព្វផ្សាយបន្ថែម និងចូលរួមថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានទូលំទូលាយ និងអោយមានប្រសិទ្ធភាពខ្ពស់ នៅគ្រប់មូលដ្ឋាន តាមរយៈវេទិការសាធារណៈ សកម្មភាពចូលរួមផ្សេងៗ និងសកម្មភាពក្រុមប្រឹក្សាការប្រឡងប្រណាំងស្នាដៃជាដើម។

ជាទីបញ្ជប់ ឯកឧត្តមអភិបាលខេត្ត សូមគោរពជូនពរ​ ឯកឧត្តម យុន ឈុន្នី ព្រមទាំងប្រតិភូ និងសមាជិក នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​បរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងសូមជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *