ព័ត៌មានជាតិ

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៥ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

(ភ្នំពេញ) ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលដូនពេញ បានប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៥ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ការប្រកាសបរិច្ចាគនេះធ្វើឡើងភ្លាមៗបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៥ខែចាប់ពីខែកុម្ភ: រហូតដល់ខែមិថុនា ឆ្នាំ២០២១ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា ៕

សូមជូនពរដល់បងប្អូនប្រជាជនកម្ពុជា ទាំងអស់មានសុខភាពល្អបរិបូណ៍ និងជៀកផុតពីជំងឺកាចសាហាវនេះ🙏🙏🙏😍😍😍😍

adm

Leave a Reply

Your email address will not be published. Required fields are marked *