ព័ត៌មានជាតិ

អំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ចែកជូនដល់ប្រជាពលរដ្ធរងគ្រោះដោយសារអគ្គីភ័យ ក្នុងស្រុកជើងព្រៃ


(កំពង់ចាម) នៅព្រឹកថ្ងៃអង្គា ៦ កើត ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែ ខេត្តត្បូងឃ្មុំ ស្រុកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ចែកជូនគ្រួសារលោក ហេង តារា ដែលរងគ្រោះដោយភ្លើងឆេះផ្ទះខូចខាតទាំងស្រុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាមោង១៥:៣០នាទី នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
អំណោយដែលបានប្រគល់ជូនមានដូចជា៖
១- ថវិកាចំនួន២លានរៀល
២- អង្ករចំនួន ១០០kg
៣- ទឹកស៊ីអ៊ីវចំនួន ២យួរ
៤- ទឹកត្រីចំនួន ២យួរ
៥- ទឹកសុទ្ធចំនួន២កេះ
៦- ទឹកក្រូចចំនួន ២កេះ
៧- មីខ្លាឃ្មុំចំនួន ២កេះ
៨- ស្គរសចំនួន ៤ kg
៩- សម្ភារៈប្រើប្រាស់មាន មុង កន្ទល ខ្នើយ ភួយ និងចានឆ្នាំង
ក្រៅពីនេះគ្រួសាររងគ្រោះ ក៏ទទួលបានអំណោយពី៖
១- ឯកឧត្តម ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់កណ្តាលស្រុកធើងព្រៃ ឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០ រៀល
២- លោក អូត ឈាងលី អភិបាលនៃគណ:អភិបាលស្រុកជើងព្រែ ឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀល
៣- សាខាកាកបាទក្រហមកម្ពុជាស្រុកជើងព្រៃ ចំនួន ២០០ ០០០រៀល
សរុបថវិកាជួយឧបត្ថម្ភមានចំនួន ៣ ៤០០ ០០០រៀល។
ក្នុងនាមអាជ្ញាធរឃុំសំពងជ័យ និងក្នុងនាមគ្រួសាររងគ្រោះ លោកស្រី ញឹក ស្រីអូន ប្រធានក្រុមប្រឹក្សា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមថ្នាក់ដឹកនាំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាជន។

adm

Leave a Reply

Your email address will not be published. Required fields are marked *