ព័ត៌មានជាតិ

មិត្តចិន បានផ្តល់វ៉ាក់សាំងការពារ ជំងឺអុតក្តាមគោក្របី ចំនួន១០ម៉ឺនកម្រិតដល់កម្ពុជា

តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានអោយដឹងថា វ៉ាក់សាំងនេះ បានដឹកជញ្ជូនតាមជើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ ឡានស៊ូ ស៊ុងចួន (Lanzhou Zhongchuan) ប្រទេសចិន ហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និង បានដឹកជញ្ជូន ព្រមទាំងរក្សាទុកនៅ អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ។

វ៉ាក់សាំងនេះ បានផលិតដោយក្រុមហ៊ុនចិនឈ្មោះ ក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម និង បសុជីវវិទ្យាមានទីតាំងនៅ ឡានស៊ូ ដែលចាប់ផ្តើមផលិតវ៉ាក់សាំងនេះ ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ មក ។ អាជ្ញាធរចិន បានធ្វើតេស្តនិងធានាអំពីប្រសិទ្ធភាព និង សុវត្ថិភាពអំពីវ៉ាក់សាំងនេះ រួចហើយ ។

សូមបញ្ជាក់ផងដែរថា ការផ្តល់វ៉ាក់សាំង អុតក្តាម នេះ គឺ ជាផ្នែកមួយនៃកម្មវិធីផ្តល់វ៉ាក់សាំងជាជំនួយឥតសំណងរបស់ភាគីមិត្តចិន ក្នុងបរិមាណសរុប២០ម៉ឺនកម្រិត ។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ កម្ពុជាបានទទួលវ៉ាក់សាំង សារទឹក សម្រាប់ចាក់ការពារជំងឺសារទឹកគោក្របី ចំនួន១០ម៉ឺនកម្រិត ផងដែរ ។

លទ្ធផលខាងលើ នេះ គឺ ជាការឆ្លើយតបទៅនឹងសំណើសុំការគាំទ្រពីក្រសួងកសិកម្ម​និងកិច្ចការជនបរទេសរបស់ប្រទេសចិន​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កម្ពុជា កាលពីធ្នូ ឆ្នាំ២០២០ កន្លងទៅ ។

ការគាំទ្ររបស់ភាគីមិត្តចិន គឺ ឆ្លុះបញ្ជាំងអំពីមិត្តភាពនិងការគាំទ្រយូតអង្វែងរវាងកម្ពុជា និង ប្រទេសចិន ដែលមានលោក វេង សាខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលតែងតែយកចិត្តទុកដាក់ ប្រឹងប្រែង និង គាំទ្រ វិស័យចិញ្ចឹមសត្វ​និងទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ កន្លងមក​។

វ៉ាក់សាំងទាំងនេះ​ នឹងចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងរាលដាលជំងឺសត្ចគោក្របី របស់កសិករ ជាពិសេសនៅក្នុងរដូវវស្សា ខាងមុខនេះ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *