ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការណែនាំក្រុមហ៊ុនអ៊ុតបេទីមផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុធ្វើតាមលក្ខណៈបច្ចេកទេស

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរជំនាញ អញ្ជើញពិនិត្យមើលសកម្មភាពអ៊ុតបេទីមនៅផ្លូវ ២៨មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្តពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់លេខ៣ បន្តពិនិត្យអ៊ុតបេទីមផ្លូវពូឡូវ៉ៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបន្តទៅពិនិត្យសកម្មភាពអ៊ុតបេទីមផ្លូវរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីម របស់ក្រុមហ៊ុនហ៊ុន TCM ត្រូវអ៊ុតតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវធានា បានគុណភាព សោភ័ណភាព ដើម្បីការប្រើប្រាស់បានយូរអង្វែង។ បន្ទាប់មកទៅពិនិត្យការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងការដ្ឋានស្ថាបនាបុកគ្រឹះក្បាលស្ពានភូមិអុង ឃុំរាម ស្រុកព្រៃនប់ដែលមានដីស្អុយជ្រៅ ត្រូវធ្វើការកាយចេញ និងបុកគ្រឹះផ្លូវ

Read more
ព័ត៌មានជាតិ

សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើក្រុងព្រះសីហនុទទួលបានកញ្ចុះអង្គុយលេង និងប្រព័ន្ធអនាម័យលាងដៃជាអំណោយលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថម្ភកញ្ចុះអង្គុយលេងធ្វើពីគ្រោងដែក ក្រាលឥដ្ឋការ៉ូប្រកហ្វីប្រូស៊ីម៉ងត៍២កន្លែង និងប្រព័ន្ធអនាម័យលាងដៃការពារបង្ការជំងឺកូវីដ១៩ ដល់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ។ តាមរយៈមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ រដ្ឋបាលខេត្តក៏បានចេញលិខិតថ្លែងអំណរគុណមួយច្បាប់ ចុះហត្ថលេខាដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជូនលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន៦០០០ ដុល្លាអាមេរិកសម្រាប់ការសាងសង់នេះផងដែរ។ សូមបញ្ជាក់ថា សាលារៀន ហ៊ុន សែន ឃ្លាំងលើស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានថ្នាក់រៀនចម្រុះចាប់តាំងពីថ្នាក់មតេយ្យ, បឋមសិក្សា, រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ មានសិស្សានុសិស្សជាង៣០០០នាក់, មានលោកគ្រូ អ្នកគ្រូជាង៨០នាក់ ហើយបច្ចុប្បន្នសិស្សានុសិស្សគ្រប់កម្រិតបានចូលរៀនក្នុងអគារថ្មី ដែលឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នៅចុងខែធ្នូ២០២០នេះ ស្របពេលដែលសិស្សានុសិស្សមកដាក់ពាក្យចូលរៀន លោកគ្រូ អ្នកគ្រូ

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ជា សុមេធី បន្តនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុកព្រះស្តេច និងស្រុកពោធិ៍រៀង ចំនួន ១,០៩៣ គ្រួសារ (Video inside)

ព្រៃវែង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១,០៩៣ គ្រួសារ ដែលធ្វើនៅស្រុកចំនួនពីរ គឺស្រុកព្រះស្តេច និងស្រុកពោធិ៍រៀង នៃខេត្តព្រៃវែង។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរនិងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសគ្រួសារក្រីក្រមានជីវភាពបំបាក់ក្នុងបរិបទនៃជំងឺកូវីត១៩ នេះ។ ឯកឧត្ដម បានលើកឡើងថា៖ ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកល កូវីដ-១៩ បានឆ្លងរីករាលដាលនៅលើពិភពលោក រួមជាមួយនិងកម្ពុជាផងដែរនោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ស្បៀងមួយចំនួនមករដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំចិញ្ចឹមសត្វដាំបន្លែនៅតាមផ្ទះ ឲ្យបានច្រើនតាមដែលអាចធ្វើបាន ដែលជាផែកមួយជួយកាត់បន្ថយ នៅប្រាក់ចំណូលនៅក្នុងក្រុមគ្រួសាររបស់ខ្លួន

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ Sat/២៦/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតត្រូវបានព្យាបាលជាសះស្បើយ ហើយមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣៥៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន០៨នាក់៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន បើកកិច្ចប្រជុំពង្រឹងសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ

ខេត្តក្រចេះ ៖ នារសៀលថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសន្តិសុខសាធារណៈ និងការការពារសុខសុត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ យោងតាមស្មារតីប្រជុំនេះផងដែរ ឯកឧត្តម គណៈអភិបាលខេត្តបានចេញបញ្ជាឲ្យអាជ្ញាធរគ្រប់ស្ថាប័នមានសមត្ថកិច្ចបន្តពង្រឹងការការពារសុខ សុវត្ថិភាពសាធារណៈ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនឲ្យមានការភិតភ័យចលាចលណាមួយដែលខ្វះការការពារនូវភាពសុខសាន្តចំពោះប្រជាពលរដ្ឋនោះទេ។ ឯកឧត្តមបានបន្តថា អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ អប់រំ ប្រជាពលរដ្ឋកុំឲ្យចាញ់បោកនូវរាល់ឧបាយកល និងការញុះញង់ណាមួយពីជនអគិតិដែលតែងតែមានបំណងព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីសុឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់រូបភាព។ ឯកឧត្តមសង្កត់ថា ខណៈពេលនេះរាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យជនណាមកបំផ្លាញសុខសន្តិភាពដែលបានមកដោយកម្រនេះបានទេ ទោះជាក្នុងតម្លៃណាក៏ដោយ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំដល់មន្ទីរជំនាញឧស្សាហ៍បន្តព្យាយាមអប់រំប្រជាពលរដ្ឋនៅមូលដ្ឋាន និងសហគមន៍ឲ្យធ្វើអនាម័យឲ្យបានជាប្រចាំ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងជេល ហើយរក្សាគម្លាតសង្គម ធ្វើដំណើរទៅណាមកណាត្រូវតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហើយមិនត្រូវចូលក្នុងហ្វូងមនុស្សច្រើននោះទេ។ ពិសេសត្រូវអនុវត្តឲ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ការធ្វើបែបនេះ យើងទប់ស្កាត់បាននូវការឆ្លងនៃជំងឺកូវីដ១៩ ហើយមិនមានហានិភ័យនៅក្នុងមូលដ្ឋាន និងសហគមន៍របស់យើង៕

Read more
ព័ត៌មានជាតិ

អំណោយរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានរដ្ឋាបាលខេត្តព្រៃវែងនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅស្រុកព្រះស្ដេចចំនួន ១៦៥គ្រួសារ ដែលមានជីវភាពខ្វះខាត

(ព្រៃវែង)៖ អំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ត្រូវបានលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នាំទៅចែកជូនដល់ជនក្រីក្រលំបាក ខ្វះខាតនៅស្រុកព្រះស្ដេចចំនួន ១៦៥គ្រួសារ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកព្រះស្ដេចផងដែរ។ លោក ជា សុមេធី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកព្រះស្ដេច ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង គឺមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺកូវីដ-១៩ បានឆ្លងរីករាលដាលនៅកម្ពុជា ទើបសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្ត ទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុត សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅមូលដ្ឋាន ទោះជាមានបន្តិចបន្តួចពិតមែន តែវាចាំបាច់ខ្លាំងសម្រាប់ជួយអ្នកក្រីក្រនាពេលនេះ។ លោក ជា សុមេធី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀតដែលផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូអាកុល

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដាក់ផែនការឲ្យអាជ្ញាធរស្រុកទាំងពីរ ថែទាំសួនច្បារដើម្បីរក្សាសោភ័ណភាពតាមបណ្ដោយផ្លូវជាតិលេខ៦

ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំប្រជ៉ំមន្ត្រី និងអាជ្ញាធរស្រុកពាក់ព័ន្ធ ដើម្បីរៀបចំកែលំអសោភ័ណភាពសួនច្បារ តាមដងផ្លូវជាតិលេខ៦ ចាប់ពីចំណុចព្រំប្រទល់ខេត្តកំពង់ចាម ស្រុកបាធាយ ដល់រង្វង់មូលស្គន់ ស្រុកជើងព្រៃ និងការរៀបចំសណ្ដាប់ធ្នាប់នៅផ្សារផ្អាវផងដែរ។ ក្នុងកិច្ចប្រជុំ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលអភិបាលស្រុកបាធាយ អភិបាលស្រុកជើងព្រៃ និងថ្នាក់ដឹកនាំ មន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធនោះ ឯកឧត្តមអភិបាលខេត្តបានដាក់ផែនការឲ្យអាជ្ញាធរតាមបណ្ដាស្រុក ត្រូវចាត់តាំងមន្ត្រីដើម្បីអនុវត្ត ការងារ ដោយធ្វើការថែទាំសួនច្បារជាប្រចាំ នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ។ ទន្ទឹមនឹងនោះដែរ អភិបាលស្រុកនីមួយៗ ត្រូវដឹកនាំកម្លាំងចុះត្រួតពិនិត្យជាប្រចាំត្រួតពិនិត្យ លើការថែទាំសួនច្បារនេះ ប្រកបដោយប្រសិទ្ធភាព៕

Read more
ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែន គ្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសសូមថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស( Christmas) Fri/២៥/Dec/២០២០

ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមកេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។ សូមជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ធលគិរីអញ្ជើញផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ Fri/២៥/Dec/២០២០/សារ៉ាត់

ខេត្តមណ្ឌលគិរី ៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ខណៈដែលប្រទេសកម្ពុជា កំពុងរាតត្បាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រាចំនួន ១៥០គ្រួសារ ស្មើនឹង ៥ឃុំ ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសារដែលមានទុក្ខលំបាក់ផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ការនាំយកអំណោយ ផ្តល់ជូនពលរដ្ឋរងគ្រោះនាពេលនេះ គឺជាការចូលរួមចំណែកដោះស្រាយនូវការខ្វះខាតរបស់ពលរដ្ឋបានមួយកម្រិត

Read more
ព័ត៌មានអន្តរជាតិ

រុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជិត៣០,០០០ករណីក្នុង១ថ្ងៃ Fri/២៥/Dec/២០២០

ម៉ូស្គូ ៖ មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សីកាលពីថ្ងៃប្រហស្បតិ៍ម្សិលមិញបានបន្តរកឃើញនូវករណីឆ្លងថ្មីៗជាង ២៩,៩៣៥នាក់បន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។ តាមតួខាងលើនេះធ្វើឲ្យករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងលើស ២,៩៦៣,៦៨៨ករណី។ ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន៦៣៥នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៥៣,០៩៦ នាក់។ ចំណែកឯអ្នកជាសះស្បើយវិញ មានចំនួនសរុប ២,៣៧០,៨៥៧នាក់៕

Read more