ព័ត៌មានអន្តរជាតិ

រុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជិត៣០,០០០ករណីក្នុង១ថ្ងៃ Fri/២៥/Dec/២០២០

ម៉ូស្គូ ៖ មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សីកាលពីថ្ងៃប្រហស្បតិ៍ម្សិលមិញបានបន្តរកឃើញនូវករណីឆ្លងថ្មីៗជាង ២៩,៩៣៥នាក់បន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។

តាមតួខាងលើនេះធ្វើឲ្យករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងលើស ២,៩៦៣,៦៨៨ករណី។ ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន៦៣៥នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៥៣,០៩៦ នាក់។ ចំណែកឯអ្នកជាសះស្បើយវិញ មានចំនួនសរុប ២,៣៧០,៨៥៧នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *