ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តំណាងចុះសួរសុខទុក្ខ ឯកឧត្តម អ៊ុន នឹង​ ដែលកំពុងមានអាពាធសំរាកព្យាបាលនៅគេហ ដ្ឋាន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តំណាងចុះសួរសុខទុក្ខ ឯកឧត្តម អ៊ុន នឹង​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលកំពុងមានអាពាធសំរាកព្យាបាលនៅគេហ
ដ្ឋានស្ថិតនៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសដ៏មានអត្ថន័យនោះដែរ​ ឯកឧត្តម ចាយ បូរិន ផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល រួមជាមួយក្រុមការងារ បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកាចំនួន៤លានរៀល ដែលជាការឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត​ និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនឯកឧត្តម អ៊ុន នឹង និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ឯកឧត្តម អ៊ុន នឹង ឆាប់បានជាសះស្បេីយពីជំងឺដង្កាត់នានា និងមានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន និងមានជន្មាយុយឺនយូរ។

ឆ្លើយតបដោយក្តីអំណរ លោកជំទាវ ហ៊ុយ ហុកឃី អ៊ុន នឹង និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ​ចុះសួរសុខទុក្ខ​ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន​ ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្ស​ ស័ក្កសមជាអ្នកបន្តវេន ពោពេញដោយគុណធម៌​ សមត្ថភាព​ ជាទំពំាងស្នងឫស្សីរបស់គណបក្ស និងប្រទេសជាតិទៅថ្ងៃអនាគត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *