ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះ និងស្រ្តីសម្រាលកូន ប្រម៉ាន ៥០នាក់ បានទទួលអំណោយដ៏ថ្លៃថ្លាពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន 

ព្រៃវែង៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើម តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត និងអនុសាខាស្រុក ក្រុមគ្រូពេទ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ចំនួន ២៥នាក់ និងស្រ្តីសម្រាលកូន ចំនួន ២៥នាក់ សរុបចំនួន ៥០នាក់ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល” ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម  អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា  និងឯកឧត្តម សួន សុម៉ាលីន ជាប្រធានគណៈកម្មាធិការសាខាខេត្ត និងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានា ដែលជាមូលហេតុនៃ   មរណភាព និង
ពិការភាព ក្នុងវិស័យសុខភាពមាតា ទារក និងកុមារ ទទួលផលប៉ះពាល់យ៉ាងខ្លាំងព្រោះថា អត្រាបុរស-ស្រ្តីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ដែលចាំបាច់ត្រូវទៅទទួលសេវាពិនិត្យផ្ទៃពោះ ថែទាំផ្ទៃពោះ និងក្រោយសម្រាល។

ក្នុងនោះ លោកស្រី ព្រាប ផល្លា សមាជិកាគណៈកម្មាធិការសាខា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត បានអានសារសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ”  ដូចតទៅ៖
១. សូមឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលវ៉ាក់សាំង បង្ការជំងឺ និងការចម្លងមេរោគពីម្ដាយទៅកូន ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមាន គ្រូពេទ្យជំនាញ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

  1. ២. ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូន បំបៅកូន ដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និង ផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
    ៣. សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
    ៤. សូមយុវតី/ស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុពី ១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះ យោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យ ជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល។

សូមបន្ត ចាក់វ៉ាក់សាំងកូវីដ-១៩ជួសជំរុញ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺ មហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានាដែលជាមូលហេតុនៃមរណភាព និងពិការភាព។៥. សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប និងអ្នកផ្តល់សេវាទាំងអស់ ដែលមានក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយអាទិភាព

  1. នានារបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមគោលដៅ
    កំណត់របស់រាជរដ្ឋាភិបាល។

៦. សូមអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ (អាយុ១៥ ទៅ៤៩ឆ្នាំ) ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឱ្យបានគ្រប់ៗគ្នា។

៧. សូមមន្ត្រី-បុគ្គលិក តាមសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជិតស្និទ្ធ ជាមួយ មន្ត្រី-បុគ្គលិកសុខាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយ អប់រំសុខភាព ដល់គ្រប់ស្ត្រីគោលដៅ ទាំងអស់ និងជួយជំរុញបញ្ជូនស្ត្រីមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
៨. សូមស្ថាប័នជាតិ អន្តរជាតិ ពាក់ព័ន្ធទាំងអស់ បន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិក សុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និង ជំនាញពិតប្រាកដ។

ក្នុងនោះសាខាក៏បានផ្ដល់ជូននូវអំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីសម្រាលកូន ក្នុង ១នាក់ ទទួលបាន៖ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់(មុង ភួយ ក្រម៉ា សារុង) និងថវិកាចំនួន ១០០,០០០រៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *