ព័ត៌មានជាតិ

រដ្ឋាបាលខេត្តក្រចេះប្រមូលថវិកាបរិច្ចាគបានចំនួន ២២៣.៥៦៦.០០០រៀល និង២,៧៥០ដុល្លារ ចូលរួមជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ-១៩ Sat/១២/Dec/២០២០

ខេត្តក្រចេះ ៖ គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះទទួលបានថវិកាពីការបរិច្ចាគរបស់ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជីវករ និងប្រជាពលរដ្ឋនៅខេត្តក្រចេះ សរុបចំនួន ២២៣.៥៦៦.០០០រៀល និង២,៧៥០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សកម្មភាពទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ជាការទុកចិត្ត និងស្រលាញ់ចំពោះបងប្អូនទៅនឹងអាជ្ញាធរខេត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនទូទៅ ដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *