ព័ត៌មានជាតិ

ឯកឧត្ដមអ៊ុន ចាន់ដា ទទួលថវិកាឧបត្ថមសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម


ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ ពីថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដែលដឹកនាំដោយលោក សុខ ស្រ៊ុន ប្រធានមន្ទីរ នាំយកមកនូវទឹកប្រាក់ចំនួន ១០.០០០.០០០ រៀល(ដប់លានរៀល) ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *