ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិនាយឧត្តមសេនីយ៍. ទៀ សីហា ប្រកាសចូលតំណែងសាកលវិទ្យាធិការ នៃសកលវិទ្យាល័យការពារជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានអញ្ជើញអធិបតីក្នុងពិធីប្រកាសតែងតាំង មុខតំណែងនាយទាហាននៃ ខ.ភ.ម និងសម្ពោធសមិទ្ធផលនានា នៅសាកលវិទ្យាល័យការពារជាតិ (ឬស្សីកែវ)។ ពិធីនេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេរមភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករផងដែរ។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានមានប្រសាសន៍ថា នៅមុនថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ លោកជា អគ្គមេបញ្ជាការរង ខ.ភ.ម, នៅក្នុងព្រឹត្តិការណ៍ការចូលឈ្លានពានពីសំណាក់កងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ ឆ្នាំ២០០៨ ពេលនោះលោកបានទទួលជាមេបញ្ជាការប្រចាំសមរភូមិទី១ ទិសប្រាសាទព្រះវិហារ ក្រោយមកបានទទួលមុខតំណែង ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិរហូតដល់ពេបច្ចុប្បន្ន។ ឯកឧត្តមបានឲ្យដឹងថាក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យការពារជាតិ មានការប្រែប្រួលមុខមាត់ថ្មីយ៉ាងច្រើន ទាំងនៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរ ខ.ភ.ម និងការកសាងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ក្នុងនោះ បានសាងសង់នូវអគារសាលសហសិក្សាថ្មី១ខ្នង ដែលមានចំណុះ ៣ពាន់ ៥០០នាក់ និងអគារសិក្សា

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់ ទទួលសម្ភារៈជូនដល់ប្រជាពលរដ្ឋ

ព្រៃវែង%នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់ ទទួលសម្ភារៈជូនដល់ប្រជាពលរដ្សម្រាប់ប្រកបមុខរបររកសុី ដែលប្រព្រឹត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង។ គូរបញ្ជាក់ផងដែរថា ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្ដល់នូវអំណាយសម្ភារៈមួយចំនួនរួមមាន ធុងទឹកអំពៅចំនួន០១ និងរទេះលតឆា ចំនួន០១ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តដែលមានបំណងប្រកបមុខរបររកសុីតែខ្វះខាតថវិកាសម្រាប់ទិញសម្ភារៈ នៅសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ពិធីប្រគល់ ទទួលសម្ភារៈនេះដែរក៏មានអញ្ជើញចូលរួមមាន៖ លោកប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ​ប្រធានសមាគម សហគ្រាសធុនតូច និងមធ្យមខេត្តព្រៃវែង លោកចៅសង្កាត់តាកោ និងបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់តាកោ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្ត

ឯកឧត្តម ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង រួមជាមួយឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្តនិងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តិទៅនៅខេត្តស្វាយរៀង។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ខេត្តស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្តព្រៃវែង និងខេត្តស្វាយរៀង នាយកទីចាត់ការ ប្រធានការិយាល័យក្រុមប្រឹក្សាខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមន្រ្តីការិយាល័យលេខាក្រុមប្រឹក្សាខេត្តស្វាយរៀង។

Read more
ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ព្រមានអ្នកសារព័ត៌មានពាក់ព័ន្ធជំរិតទារលុយ ក្រុមហ៊ុនកាស៊ីណូ TOP DIAMAND CASINO នៅខេត្តតាកែវ ឲ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពល្មើសច្បាប់ និងទុកពេល ១ខែឲ្យចូលខ្លួនមកបំភ្លឺនៅក្រសួង

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានព្រមានដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ដែលមានការពាក់ព័ន្ធ ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឲ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ដែលព័ត៌មានទទួលបាន។ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអីម៉ិន TOP DIAMAND CASINO បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។ ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។ ករណីនេះ ក្រសួងសូមព្រមានជាសាធារណៈចំពោះ៖ ១៖ អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន

Read more
ព័ត៌មានជាតិ

កងរាជអាវុធហត្ថគាំទ្រពេញទំហឹងក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស រក្សាធនធានធម្មជាតិ និងចូលរួមការដាំកូនឈើ!

ភ្នំពេញ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានកិច្ចប្រជុំពិភាក្សាការងារ ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីសភាពការណ៍នៃបទល្មើស វិធានការអនុវត្ត ដើម្បីប្រសិទ្ធភាពការងារ ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថ បានឯកភាពធ្វើការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា “SOP” សម្រាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រក្សាគង់វង្សនូវព្រៃឈើ សត្វព្រៃ ។ល។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាគោលការណ៍ គឺចំពោះមុខរក្សាគ្រប់យន្តការដែលមានស្រាប់ និងពង្រឹងការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលជាធរមាន ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ប៉ែន វិបុល អញ្ញើញសម្ពោធអគារសិក្សា ១ខ្លង ២ ជាន់ ៤ បន្ទប់ នៃវិទ្យាល័យព្រៃព្នៅ និងអគារសិក្សា ១ ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាព្រៃព្នៅ ស្រុកពារាំង

ព្រៃវែង៖ ឯកឧត្តម ប៉ែន វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សា ១ ខ្នង ២ ជាន់ស្មើនឹង ៤ បន្ទប់ នៃវិទ្យាល័យព្រៃព្នៅ និងអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់ នៃសាលាបឋមសិក្សាព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្លែងនៅក្នុងឱកាសនោះលោក ឆាយ ប៉េងឆាន នាយកនៃវិទ្យាល័យព្រៃព្នៅ បានឲ្យដឹងថា ឯកឧត្ដម មិនត្រឹមតែផ្តល់នូវអគារសិក្សាប៉ុណ្ណោះទេ ឯកឧត្តមបានឧបត្ថម្ភ តុសិស្សចំនួន ២០០, កៅអីចំនួន៤០០, ក្តារខៀន ៤, និងតុកៅអីគ្រូបង្រៀនចំនួន ៤ ឈុត ព្រមទាំងរៀបចំដាក់ អំពូល និងកង្ហាក្នុងបន្ទប់ផងដែរ។ លោកនាយកសាលា បានបន្តថា៖ អគារសិក្សា១ខ្នងពីរជាន់ស្មើ៤បន្ទប់ នៅវិទ្យាល័យព្រៃព្នៅ និងអគារសិក្សា១ខ្នងស្មើ ៥ បន្ទប់នៅសាលាបឋមសិក្សាព្រៃព្នៅ និងសម្ភារៈមួយចំនួន ដែលជា អំណោយដ៏មានតម្លៃរបស់ឯកឧត្តម

Read more
ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានប្ដេជ្ញា និងសន្យាថានឹងជួយដោះស្រាយទុកកង្វល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋឲ្យបាន

ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាស្រុកពាមជរ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាប្រចាំឆ្នាំ២០២៣ ដែលវិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមេឃុំ មេភូមិ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ថ្លែងនៅក្នុងឱកាសបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០២៣ នោះដែរ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា ការរៀចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផលសម្រេចបានការអនុវត្តសកម្មភាពនានារបស់ ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៤ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម សំណូមពររបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាឥតនេះ។ ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា វេទិកានេះក្នុងគោលបំណង បង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈ៖ .ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាននិង បញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៣។ .ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានា នៃផែនការអភិវឌ្ឍរបស់រដ្ឋបាល ខេត្តសម្រាប់ឆ្នាំ២០២៤។ .ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា។

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត

ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រៀចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផលសម្រេចបានការអនុវត្តសកម្មភាពនានារបស់ ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៤ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម សំណូមពររបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកានានេះ។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដំណើរការនៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុង គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ។ គោលបំណងសំខាន់ គោលនយោបាយនេះ គឺ៖ ១-ការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន។ ២-ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន។ ៣-ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ ទាំងអស់ខាងលើ គឺបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា និងជាការបោះជំហាន ទៅមុខមួយ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី អេង ហុី បញ្ជាក់ថាបុគ្គលរូបនេះមិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថទេ

VID_20231115_084841_691.mp4 ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា៖ ១-បុគ្គលនេះមិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថទេ។ ២-ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្តាយរបស់បុគ្គលនេះ បានទូរស័ព្ទមកសុំទោសនិងប្រាប់ខ្ញុំបាទថា កូនរបស់គាត់ស្រលាញ់ការងារកងរាជអាវុធហត្ថខ្លាំងពេក ប៉ុន្តែគាត់គ្រាន់តែស្លៀកពាក់ថតប៉ុណ្ណោះ មិនបានស្លៀកពាក់ទៅប្រព្រឹត្តអំពើល្មើសច្បាប់ទេ។ គាត់សុំពេលវេលាពីខ្ញុំបាទ ដើម្បីនាំកូនរបស់គាត់មកសុំទោសផ្ទាល់។ ៣-មាត្រា ៦១៦_ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀន)។ អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់យានយន្ដនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្ដនគរបាល ឬយោធា ដែលនាំឱ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន។ ៤-អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យធ្វើការអប់រំបុគ្គលនេះនិងឱ្យលុបចោលនូវការបង្ហោះនោះ។ សូមគោរពជូនជ្រាបជាព័ត៌មាន និងសូមគោរពអរគុណ។  

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការដំឡើងប្រទីបរបស់ក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ នាយក នាយករងខុទ្ទកាល័យ និងក្រុមការងារដំឡើងប្រទីប បានអញ្ជើញចុះពិនិត្យលើវឌ្ឍនភាពនៃការដំឡើងប្រទីប នាមាត់ទន្លេចតុមុខ។ សូមជម្រាបថា ក្រសួងធនធានទឹក និងឧុនិយម ក៏ដូចបណ្តាក្រសួងស្ថាប័នផ្សេងទៀត បានរៀបចំដំឡើងប្រទីបតំណាងក្រសួងរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៉ុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ឱ្យកាន់តែអធិកអធម ៕

Read more