ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានប្ដេជ្ញា និងសន្យាថានឹងជួយដោះស្រាយទុកកង្វល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋឲ្យបាន

ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាស្រុកពាមជរ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាប្រចាំឆ្នាំ២០២៣ ដែលវិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមេឃុំ មេភូមិ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០២៣ នោះដែរ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា ការរៀចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផលសម្រេចបានការអនុវត្តសកម្មភាពនានារបស់ ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៤ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម សំណូមពររបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាឥតនេះ។

ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា វេទិកានេះក្នុងគោលបំណង
បង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈ៖
.ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាននិង បញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៣។ .ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានា នៃផែនការអភិវឌ្ឍរបស់រដ្ឋបាល ខេត្តសម្រាប់ឆ្នាំ២០២៤។ .ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា។ .ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។

នៅក្នុងឱកាសនោះ លោកមេឃុំ ដែលជាតំណាងឲ្យប្រជាពលរដ្ឋ នៅក្នុងឃុំនីមួយៗរបស់ខ្លួនក៏បានលើកឡើងនៅភាពរីកចម្រើន និងបញ្ហាប្រឈមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើការស្នើសុំ និងសំណូមពរតាមរយៈគាត់ជូនដល់ថ្នាក់ដឹកនាំដើម្បីធ្វើការដោះស្រាយជូនគាត់ ក្នុងនោះមាននៅតាមសាលាមួយចំនួនខ្វះគ្រូបង្រៀន ផ្លូវពិបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ប្រឡាយទឹក ភ្លើងអគ្គីសនី។

រាល់សំណូមពរ និងបញ្ហាដែលបានលើកឡើងមានចំនួន ៨ សំនួរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានប្ដេជ្ញា និងសន្យាថានឹងជួយដោះស្រាយទុកកង្វល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋឲ្យបា ធ្វើយ៉ាងណាដើម្បី ផលប្រយោជន៍ទាំងអស់នេះបានមកបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពពេញចិត្ត។ រីឯបញ្ហាដែលដោះស្រាយមិនទាន់ស្រេច រដ្ឋបាលខេត្ត នឹងយកទៅពិគ្រោះពិភាក្សាជាមួយក្រុមប្រឹក្សាខេត្ត និងសមត្ថកិច្ចដែលពាក់ព័ន្ធ រួចរកវិធានការណ៍ដោះស្រាយឱ្យបានទាន់ពេលវេលាទៅតាមសមត្ថកិច្ចរៀងៗខ្លះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *