ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងបានណែនាំដល់ ម្ចាស់ទីតាំងភោជនីយដ្ឋាន

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋខណ្ឌដូនពេញ ចុះអប់រំណែនាំម្ចាស់ភោជនីយដ្ឋាន យីហោ “ក្រាហ្វបៀរហ្គាឌិន និងភោជនីយដ្ឋាន “ដែលល្មើសនឹង សេចក្តីណែនាំ
(ភ្នំពេញ)៖នៅរាត្រីថ្ងៃ​សុក្រ​ ០៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩​ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២២:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងបានណែនាំដល់ ម្ចាស់ទីតាំងភោជនីយដ្ឋាន យីហោ “ក្រាហ្វបៀរហ្គាឌិន និងភោជនីយដ្ឋាន មានទីតាំង ស្ថិតនៅផ្លូវលេខ២២៨ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលម្ចាស់ហាងពុំបានអនុវត្ត តាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ដោយមានភ្ញៀវចូលពិសារគ្រឿងស្រវឹង មិនរក្សាគម្លាតសុវត្ថិភាព មានលក្ខណៈប្រមូលផ្តុំក្នុងហាង។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានអោយតំណាងម្ចាស់ហាងធ្វើកិច្ចសន្យារួមមាន៖
១:ម្ចាស់ទីតាំងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
២:ត្រូវអនុវត្តន៍ ជាមួយក្រសួងសុខាភិបាល ដោយ រក្សាគម្លាតសុវត្ថិភាព ជាចាំបាច់ ។
៣:ម្ចាស់ទីតាំង ត្រូវចូលរួមសហការជាមួយអជ្ញាធរខណ្ឌ ក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺកូវីត១៩។
ក្នុងករណីម្ចាស់ទីតាំង មិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើ រដ្ឋបាលខណ្ឌដូនពេញ និងអនុវត្តវិធានការយ៉ាងម៉ឹងម៉ាត់ និង ឈានដល់ការ បិទទីតាំង និង ដកហូតអាជ្ញាប័ណ្ណ ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *