ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងអញ្ជើញចុះសួរសុខទុក្ខនាំយកនូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនផ្តល់ជូនក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩នៅវិឡាល័យហ៑ុន សែន ពារាំង

ព្រៃវែង:ថ្ងៃទី18ខែមិថុនាឆ្នាំ2021ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំ

ខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅ់់ វិទ្យាល័យសម្តេចតេជោហ៊ុនសែនពារាំង។

ក្នុងក្នុងពិធីសំណេះសំណាល ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ក្នុងករណីមានអាការ:ដូចជាក្តៅខ្លួន ឬសង្ស័យថាមានជំងឺកូវីដ-១៩ ត្រូវទៅជួបគ្រូពេទ្យយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

ជាមួយនោះ ឯកឧត្តម ប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ នៅពេលជាសះស្បើយ ត្រលប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់ រក្សាគម្លាត ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាសត្រូវឥតស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ និងក្នុងសហគមន៍។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានក្រុមការងារ បានឧបត្ថម្ភអំណោយដល់អ្នកកំពុងព្យាលបាលជំងឺកូវីដ១៩ និងក្រុមគ្រូពេទ្យ រួមមាន៖

-អ្នកជំងឺ ៦៧នាក់ ក្នុងម្នាក់ៗទទួលបាន មី ១កេស, ត្រីខ ៦កំប៉ុង, ទឹកសុទ្ធ ១កេស, ម៉ាស់ ១ប្រអប់

-ក្រុមគ្រូពេទ្យ ១២នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥Kg, មី ១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១កេស, ម៉ាស់ ១ប្រអប់ នឹងថវិកា ១០០,០០០៛ សរុបថវិកាចំណាយអស់ ៦,៨៧៩,០០០៛។

adm

Leave a Reply

Your email address will not be published. Required fields are marked *