ព័ត៌មានជាតិ

ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់ ទទួលសម្ភារៈជូនដល់ប្រជាពលរដ្ឋ

ព្រៃវែង%នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់ ទទួលសម្ភារៈជូនដល់ប្រជាពលរដ្សម្រាប់ប្រកបមុខរបររកសុី ដែលប្រព្រឹត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង។

គូរបញ្ជាក់ផងដែរថា ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្ដល់នូវអំណាយសម្ភារៈមួយចំនួនរួមមាន ធុងទឹកអំពៅចំនួន០១ និងរទេះលតឆា ចំនួន០១ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តដែលមានបំណងប្រកបមុខរបររកសុីតែខ្វះខាតថវិកាសម្រាប់ទិញសម្ភារៈ នៅសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីប្រគល់ ទទួលសម្ភារៈនេះដែរក៏មានអញ្ជើញចូលរួមមាន៖ លោកប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ​ប្រធានសមាគម សហគ្រាសធុនតូច និងមធ្យមខេត្តព្រៃវែង លោកចៅសង្កាត់តាកោ និងបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់តាកោ។

adm

Leave a Reply

Your email address will not be published. Required fields are marked *