ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្ត

ឯកឧត្តម ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង រួមជាមួយឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្តនិងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តិទៅនៅខេត្តស្វាយរៀង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ខេត្តស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្តព្រៃវែង និងខេត្តស្វាយរៀង នាយកទីចាត់ការ ប្រធានការិយាល័យក្រុមប្រឹក្សាខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមន្រ្តីការិយាល័យលេខាក្រុមប្រឹក្សាខេត្តស្វាយរៀង។

adm

Leave a Reply

Your email address will not be published. Required fields are marked *