ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមូលផ្តុំកម្លាំង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា


នៅព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ។ ក្រោយពីគោរពទង់ជាតិរួច សមាជិកនាយទាហាន នាយទាហានរង ទាំងអស់បានចូលរួមស្តាប់នូវសារអប់រំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ (Covid-19) ដោយក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ទាន់ពេលវេលា នូវជម្ងឺកូវីដ-១៩ (Covid-19) យ៉ាងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ផងដែរ ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក មេបញ្ជាការ បានណែនាំដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានខ្ជាប់ខ្ជួន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *