ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បាននាំយកអង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន

កំពង់ឆ្នាំង÷ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បាននាំយកអង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចំនួន ២០តោន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រគល់ជូនរដ្ឋបាលស្រុកកំពង់ត្រឡាច សម្រាប់ផ្ដល់ជូនឃុំទាំង១០យកប្រើប្រាស់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកដែលរងការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារខ្វះខាត ក្នុងមូលដ្ឋានឃុំរបស់ខ្លួន ដោយក្នុងមួយឃុំៗទទួលបានអង្ករចំនួន ២តោន។

ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមគោរពជូនពរឯកឧត្ដមបណ្ឌិតសភាចារ្យ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ សូមមានសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *