ព័ត៌មានអន្តរជាតិ

លោក អាបេ ទទួលមរណៈភាពហើយ ក្រោយទទួលនូវកាបាញ់ប្រហារពីខ្មាន់កាំភ្លើង

តូក្យូ៖ ភ្លាមៗក្រោយការផ្សព្វផ្សាយពីដំណឹងទទួលមរណៈភាព លោក សិនហ្សូ អាបេ នារសៀលថ្ងៃទី៨ កក្កដា ២០២២នេះ ទីភ្នាក់ងារសារព័ត៌មាន NHK បានចេញផ្សាយពីប្រវត្ថិប្រឡូកនយោបាយខ្លះៗ របស់លោក ដោយចាក់ចំណងជើងថា «លោក សិនហ្សូ អាបេ ជាឥស្សរជនឈានមុខគេមួយរូប ក្នុងនយោបាយជប៉ុន»។

ប្រភពបញ្ជាក់ថា លោក សិនហ្សូ អាបេ  ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីជប៉ុន ពីរដង ហើយប្រវត្តិនយោបាយរបស់គ្រួសារលោក មានអាយុកាលរាប់ទសវត្សរ៍។ ជីតារបស់គាត់គឺលោក Kishi Nobusuke បានបម្រើការជានាយករដ្ឋមន្ត្រីនៅចន្លោះឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦០ ហើយឪពុករបស់លោក Abe បានបម្រើការជារដ្ឋមន្ត្រីការបរទេស។

ឆ្នាំ១៩៩៣ លោក សិនហ្សូ អាបេ បានឈរឈ្មោះក្នុងការបោះឆ្នោតសកលមួយ បន្ទាប់ពីការស្លាប់របស់ឪពុកលោក។ ចាប់តាំងពីពេលនោះមក លោក អាបេ បានក្លាយជាឥស្សរជនឈានមុខគេមួយរូប ក្នុងនយោបាយជប៉ុន។ ក្នុងនាមជាអនុលេខាធិការខុទ្ទកាល័យ លោកបានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន កាលនោះ។

ប្រភពពី NHK 

adm

Leave a Reply

Your email address will not be published. Required fields are marked *