ព័ត៌មានស៊ើបអង្កេត

រដ្ធបាលខេត្តកំពង់ចាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពី បានចុះទប់ស្កាត់បុគ្គលឈ្មោះ អ៊ាង និងបក្សពួកឲ្យកាយថ្មចេញវិញជាបន្ទាន់ ក្រោយលួចចាក់ចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិផ្លាល់ខ្លួន

កំពង់ចាម) ៖ រដ្ធបាលខេត្តកំពង់ចាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបានចុះទប់ស្កាត់បុគ្គលឈ្មោះ អ៊ាង និងត្រូវឲ្យកាយថ្មចេញវិញ ក្រោយលួចចាក់ចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិ នៅភូមិព្រែកទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ។

មន្រ្តីអាជ្ញាធរខេត្តកំពង់ចាម បានបញ្ជាក់ថា បុគ្គលរូបនេះបានចាក់ថ្មលុបទន្លេមេគង្គនេះ មានរយះពេលជាងមួយខែមកហើយ តែមិនបានដឹងដោយសារគាត់បិទបាំងការដ្ឋាននេះជិតឈឹង!

ក្រោយទទួលបានព័ត៌មាន និងឃើញសកម្មភាពបែបនេះពីអ្នកនេសាទ ឯកឧត្តម អ៊ុន ចានដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យមន្រ្តីជំនាញចាត់ការជាបន្ទាន់ រហូតចុះទៅទប់ស្កាត់ និងបានហៅបុគ្គលនេះមកបញ្ឈប់សកម្មភាព ហើយឲ្យកាយថ្មចេញវិញជាបន្ទាន់

ពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ ខេត្តចាត់វិធានការឲ្យបានតឹងរឹងលើបុគ្គលរូបនេះ ដើម្បីជាការព្រមានដល់បុគ្គលផ្សេងទៀត។

👉🏿សូមអានសេចក្ដីប្រកាសព័ត៌មានរបស់រដ្ធបាលខេត្តកំពង់ចាមដូចខាងក្រោម៖

adm

Leave a Reply

Your email address will not be published. Required fields are marked *