ព័ត៌មានស៊ើបអង្កេត

លោក ខៀវ សារឿន មេគយចល័តតំបន់២បានប្ដូរប្រព័ន្ធបង់លុយខុសពីមុន ក្នុងបំណងរក្សាការសម្ងាត់ កុំឱ្យបែកធ្លាយដល់អ្នកកាសែត

(ព្រៃវែង) ៖ ប្រភពពីក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញ.រត់ពន្ធទំនិញ ឆ្លងដែនចេញចូលពីប្រទេសវៀតណាម មកកម្ពុជា នឹងពីកម្ពុជា ទៅប្រទេសវៀតណាម ។
បានបង្ហើបថាៈ ចាប់តាំងពីលោក ខៀវ សារឿន ចូលកាន់តំណែង ជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ នោះ។

លោក ខៀវ សារឿន បានប្ដូរប្រព័ន្ធបង់លុយខុសពីមុន ក្នុងបំណងរក្សាការសម្ងាត់ កុំឱ្យបែកធ្លាយដល់អ្នកកាសែតនោះអី។

ដោយលោក ខៀវ សារឿន បានកំណត់ឱ្យអាជីវករ ទៅបង់លុយដាក់ខែ នៅផ្ទះរបស់លោក ផ្ទាល់ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្រុមអាជីវករបានមន្ថែមឲ្យដឹងទៀតថាៈ កាលពីជំនាន់លោក ផែន ភឿន ជាប្រធានស្នាក់ការតំបន់២!។
គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែង ដូចលោក ខៀវ សារឿន នៅពេលនេះទេ..!។

លុះដល់កំឡុង ពាក់កណ្ដាលឆ្នាំ២០២២ លោក ផែន ភឿន បានចូលនិវត្តន៍បាត់ទៅ ហើយលោក ខៀវ សារឿន ក៏ចូលកាន់តំណែងជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាប បទល្មើសរត់ពន្ធ ជំនួស។

ក្រោយបានតំណែងនេះភ្លាម លោក ខៀវ សារឿន បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរ ច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់ រកប្រាក់ចំណេញលែងបានហើយ។សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *